រឿងនិទាន: ឧស្សាហ៍
នៅក្នុងភូមិតូចមួយនៅក្នុងប្រទេសកម្ពុជា មានកុមារីម្នាក់ឈ្មោះ ឧស្សាហ៍។
នាងមានគោលបំណងធំនៅក្នុងជីវិតគឺក្លាយជាអ្នកគ្រូពេទ្យដើម្បីជួយប្រជាជននៅក្នុងសហគមន៍របស់នាង។
តែដើម្បីសម្រេចគោលបំណងនេះ ឧស្សាហ៍ត្រូវតែប្រឈមមុខនឹងការលំបាកជាច្រើន។
តាំងពីតូចមក ឧស្សាហ៍ត្រូវបានគេដឹងថាមានការចេះដឹងយ៉ាងល្អ និងខតិខមរៀនសូត្របានយ៉ាងពូកែ។
ប៉ុន្តែការសិក្សារបស់នាងមិនងាយស្រួលទេ។ ឪពុកម្តាយរបស់នាងមានជីវភាពលំបាកខ្លាំង
និងមានការខ្វះខាងក្នុងការបម្រើគ្រួសារ។ ពួកគេតែងតែធ្វើការលំបាកដើម្បីផ្គត់ផ្គង់នូវជីវិតប្រចាំថ្ងៃ និងការសិក្សារបស់កូនស្រី។
ឧស្សាហ៍ព្យាយាមធ្វើការងារក្រៅម៉ោងដើម្បីរកលុយផ្គត់ផ្គងដល់ការសិក្សារបស់នាង និងជួយសម្រួលដល់ការលំបាករបស់ ឪពុកម្តាយនាងផងដែស។
ពេលដែលនាងមិនមានលទ្ធភាពក្នុងការទិញសៀវភៅអាន ឬគ្រឿងបរិក្ខារ,
នាងបានសុំជំនួយពីអ្នកអ្នកគ្រូលោកគ្រូរបស់នាង ដែលបានអនុញ្ញាតឲ្យនាងប្រើប្រាស់សៀវភៅដែលមាននៅក្នុងសាលារៀន។
កាលពីពេលដែលគម្រោងរៀនរបស់នាងមិនទាន់សម្រេច ឧស្សាហ៍បានជួបនឹងភាពលំបាកក្នុងការសិក្សាបន្ថែម។
ប៉ុន្តែទោះជាយ៉ាងណា នាងក៏មិនបានបោះបង់ចិត្តទេ។ នាងបានខិតខំរៀនពីអ្វីដែលគេចង់ចេះ និងការរៀនដោយខ្លួនឯង។
ក្រោយពីពេលវេលារចេះតែកន្លងទៅ និងការតស៊ូយ៉ាងអត់ធ្មត់ ឧស្សាហ៍បានបញ្ចប់ការសិក្សានៅវិទ្យល័យ និងបន្តការសិក្សាក្នុងវិស័យវេជ្ជសាស្ត្រ។
ឪពុកម្តាយរបស់នាងមានមោទនភាពចំពោះនាង និងសប្បាយចិត្តក្នុងការលើកទឹកចិត្តនាង។
មិនតែប៉ុណ្ណោះនោះទេ, នាងបានក្លាយជាអ្នកគ្រូពេទ្យដែលមានការពិគ្រោះប្រឹក្សាសុខភាពជូនដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់នាង និងកន្លែងផ្សេងទៀត។
ការលំបាកនិងការតស៊ូរបស់ឧស្សាហ៍បានបង្ហាញឲ្យឃើញថាអ្វីដែលគេមានគោលបំណង និងភាពឆ្លាសវៃអាចធ្វើឲ្យគេឈ្នះរាល់ការលំបាក និងធ្វើឲ្យគេមានភាពជោគជ័យ។
ចប់