តុក តុក តុក !

តុក តុក តុក !
តើគាត់ជានរណា​ ?
គាត់គឺសុខា ជាជាងដេរខោអាវ ។
តុក តុក តុក !
តើគាត់ជានរណា​ ?
គាត់គឺដានី ជាជាងកាត់សក់ ។
តុក តុក តុក !
តើគាត់ជានរណា​ ?
គាត់គឺសារឿន ជាមេចុងភៅ ។
តុក តុក តុក !
តើគាត់ជានរណា​ ?
គាត់គឺសាន ជាជាងជួសជុលកង់ ។
តុក តុក តុក !
តើគាត់ជានរណា​ ?
គាត់គឺឌីណា ជាជាងឈើ ។
តុក តុក តុក !
តើគាត់ជានរណា​ ?
គាត់គឺផែន ជាជាងសំណង់ ។
តុក តុក តុក !
តើគាត់ជានរណា​ ?
គាត់គឺរ៉ានី ជាថៅកែហាង ។
តុក តុក តុក !
តើគាត់ជានរណា​ ?
គាត់គឺសុជាតា ជាជាងជួសជុលនាឡិកា ។
តុក តុក តុក !
តើគាត់ជានរណា​ ?
គាត់គឺចាន់ណា ជាប៉ូលីស ។
តុក តុក តុក !
តើគាត់ជានរណា​ ?
គាត់គឺដារី ជាមេឃុំ ។
ពួកគាត់ទៅចូលរួមពិធីរៀបការកូននាយកសាលា ។