កំពុងទទួលទាន ពូសុខនិយាយ "ចុះពួកកូនធ្វើអ្វី បានជាលោកយាយឆាប់បានធូរជាងមុន?" ។
ផានីត "កូនមិនដឹងអីទេពេលមកពីទូរស័ព្ទវីញ ឃើញជីតាជូតខ្លួនឲ្យលោកយាយ" ។
មីងសយញញឹមរួចសួរបន្ត "ចុះអ្នកគ្រូពេទ្យតូចចេះមកពីណា?" ។
ធីតា "គឺកូនអានសៀវភៅសុខភាពយើង! កូនធ្វើតាមដោយយកកន្សែង
ជ្រលក់ទឹកហើយពូតតិចៗរួចជូតខ្លួនរហូតទាល់តែកំដៅថយចុះហើយយាយក៏ធូរស្បើយទៅ!" ។
យាយសំ "នេះជាប្រយោជន៍នៃការងានសៀវភៅណាចៅ" ។
ថ្ងៃចួលរៀនខិតចូលមកដល់ ។ ធីតា និងផានីតមិនចង់ចាកចេញពីជីដូនឡើយ
ពួកគេដើរទៅជិតរួចតប "ពេលក្រោយចៅនឹងមកលេងលោយយាយទៀត" ។
ផានីតបន្ត "ជាពិសេសបរិយាកាសនៅទីនេះរីករាយណាស់!" ។
យាយសំ "យាយច្បាស់ជានឹកចៅមិនខាន!" ។
ពូសុខ "បានហើយពេលទំនេរកូនៗប្រាកដជាអាចមកទីនេះគ្រប់ពេល!" ។
ទាំងបួននាក់ឪពុកម្តាយ និងកូនជំរាបលាយាយសំរួចឡើងឡានចេញទៅទាំងស្នាមញញឹមគ្រប់ៗគ្នា ។