មួយសន្ទុះក្រោយមកផានីតត្រឡប់មកវិញ ឃើញធីតាយកភួយចេញពីជីដូន
និងយកកន្សែងជូតខ្លួនឲ្យគាត់គេសួរ "ធ្វើអីហ្នឹងធីតា?" ។
ធិតា "បងភ្លេចសៀវភៅសុខភាពយើងហើយមែនទេ? ឥឡូវយាយសម្រាកហើយ" ។
ផានីតមិនជឿឡើយ គេយកដៃស្ទាបជីដូនក៏លាន់មាត់ "ត្រជាក់ជាងមុនហើយ!" ។
ធីតា និងផានីតមិនហ៊ានចេញឆ្ងាយពីជីដូនឡើយគេនៅមើលក្បែរជីដូនរហូត ។
ថ្ងៃជ្រេបន្តិចធីតាដួសបបរជូនជីដូនពិសារ ស្រាប់តែឡានកាម៉ារីមួយបើកចូលមក
ធីតាឃើញភ្លាមស្រែក "ប៉ា! ម៉ាក់មកហើយ យាយ!" ។
ពូសុខនិងមីងសយចុះពីឡានដើរសំដៅម្តាយ "ម៉ែ! ម៉ែ! យ៉ាងម៉េចហើយ?" ។ យាយសំ "ម៉ែ! ម៉ែ គ្រាន់បើហើយ" ។
មីងសយ "កូននីតគេបារម្ភនឹងម៉ែខ្លាំងណាស់ថែមទាំងតឿនពួកខ្ញុំទៀតផង" ។
យាយសំ "ធ្វើឲ្យពួកគេបារម្ភហើយ" ។