ថ្ងៃរះផុតចុងឈើទៅហើយ ធិតាមិនឃើញជីដូនចេញមកដូចសព្វដង គេឡើងទៅលើផ្ទះ
បន្តិចក្រោយមក នាងស្ទុះរត់យ៉ាងលឿនសំដៅផនីតកំពុងជ្រូយដីដើមក្រូចទាំងនិយាយខ្លាំងៗ
"បង! បង! លោកយាយគាត់!..." ។ ផានីត "យ៉ាងម៉េចធីតានិយាយឲ្យច្បាស់មើល៍?" ។
ធីតា "យាយមិនទាន់ភ្ញាក់ទេ ដូចជាយ៉ាងម៉េចមិនដឹងទេ!" ។ ផានីតទម្លាក់ចបចុះរត់យ៉ាងលឿនឡើងទៅលើផ្ទះ ។
ផានីតស្ទុះទៅជិតជីដូនរួចយកដៃទៅអង្រួនគាត់ឲ្យភ្ញាក់ ពេលនោះគេលាន់មាត់ "ក្តៅខ្លាំងណាស់! ធ្វើយ៉ាងណាទៅ ?" ។
ធីតា "គិតយ៉ាងម៉េចទៅ? យាយ! យាយ! ភ្ញាក់ឡើងយយ!" ។​ ធីតាឈប់បន្តិច រួចនាង
រត់យ៉ាងលឿនសំដៅទូសៀវភៅ ។ ផានីតសួរ "ឯងរើរកស្អីគេ? ឆាប់មកនៅជិតយាយបងទៅទូរសព្ទ័ហៅប៉ា!" ។
ធីតា "ខ្ញុំរកសៀវភៅពីថ្ងៃមុន" ។ ផានីត មិនតបឡើយគេស្ទុះចេញទៅក្រោមផ្ទះយ៉ាងលឿនបាត់ទៅ ។