យាយសំនិងធីតាបណ្តើរគ្នាមកពីក្រោយផ្ទះ ។
យាយសំដោះឈ្នួតក្រមាចេញពីក្បាលរួចនិយាយ
"ហើយចុះមានការអីដែរប្អូន?"​។ យាយណយ​ "គ្មានការអីទេ!
ដើរកាត់ឃើញចៅទាំងពីរក៏ឈាងចូលលេងទៅ" ។
ផានីត "ពិសារទឹកយាយ!" ។​ យាយណយ​ "អរគុណចៅ" ។
ផានីត និងធីតានាំគ្នាទៅលេងនៅខាងក្រោយផ្ទះ ទុកឲ្យយាយសំ
និងយាយណយជជែកគ្នាលេងនៅលើគ្រែតែពីរនាក់ ។​
ក្រោយពីស្រោចដំណាំ និងបោសសំអាតទីធ្លាស្អាតហើយ ផានីត និតធីតានាំគ្នាឡើងទៅលើផ្ទះ ។​
ផានីតឃើញទូសៀវភៅរាយប៉ាយ គេនាំគ្នាបោសសំអាត និងរៀបចំទុកដាក់ឲ្យបានសណ្តាប់ឆ្នាប់ ។
ធីតាឃើញផានីតអានសៀវភៅនាងសួរ "បងអានសៀវភៅអិ?" ។
ផានីត "សៀវភៅនិយាយពីការថែទាំសុខភាពយើង" ។
រៀបចំរួចហើយពួកគេនាំគ្នាធ្វើកិច្ចការផ្សេងៗទៀត ។