រឿង អ្នកគ្រូពេទ្យតូច

នៅក្នុងផ្ទះមួយ មានក្មេងប្រុសអាយុ១៤ឆ្នាំឈ្មោះ ផានីត
និងក្មេងស្រី១២ឆ្នាំឈ្មោះ ធិតារស់នៅជាមួយជីដូនឈ្មោះសំ ។
ពេលទំនេរពិការងារ ធិតា តែងយកសៀវភៅមកអាន
និងធ្វើលំហាត់នៅក្នុងសៀវភៅ ។ រីឯយាយ សំ គាត់មិនចេះនៅទំនេរឡើយ
គាត់ដុតសំរាមដែលគរនៅក្រោយផ្ទះ រួចគាត់ឈរដកស្មៅនៅលើរានខ្ទឹម ។

ផានីតកំពុងស្រោចផ្កានៅក្បែររបង ស្រាប់តែសំឡេងឆ្កែព្រុសលាន់ឮឡើង
គេងាកមើលទាំងឧទាន "អូហ៍! យាយណយទេ! ចុះមានការអីយាយ?" ។
មីងណយ "គិតថាមកលេងយាយចៅហ្នឹងណា! ហើយចុះគាត់នៅទេ?" ។
ធីតាតបជំនួស "ហូ! យាយនៅខាងក្រោយផ្ទះឯណោះ! ចំខ្ញុំទៅប្រាប់ឲ្យ" ។