ព្រះពុទ្ធ

សេចក្តីមិនប្រមាទ គឺជាផ្លូវនៃសេចក្តីមិនស្លាប់

សេចក្តីប្រមាទ ជាផ្លូវនៃសេចក្តីស្លាប់ ។




បុក្គលគួរតំកល់ខ្លួនឯងឲ្យតាំងនៅក្នុងគុណធម៍ដ៏សមគួរជាមុនសិន
ចាំប្រដៅអ្នកដទៃជាក្រោយទើបមិនលំបាក ។




បុគ្គលណាធ្វេសប្រហែសក្នុងកាលមុន ដល់កាលជាខាងក្រោយមក បុគ្គលនោះមិនធ្វេសប្រហែសវិញ
អ្នកនោះឯងឈ្មោះថា ញុាំងលោកនេះឲ្យភ្លឺច្បាស់ដូចព្រះចន្ទផុតស្រឡះចាកពពក ។




កើតមកជាកូនប្រុសត្រូវតែខំប្រឹងបំពេញករណីយកិច្ច​ លុះត្រាតែបានសម្រេច ។ ការអ្វីមិនទាន់ស្រេច កុំអាលប្រញាប់ពោលអួត ។