មេរៀនទី៣ តម្លៃការងារ

1. ការងារប្រចាំថ្ងៃរបស់ខ្ញុំ

ការងារជាប្រភពនៃទ្រព្យសម្បត្តិ ។ កុមារគ្រប់រូបមានការងារត្រូវធ្វើរាល់ថ្ងៃ ។ ការងារទាំងនោះខុសៗគ្នាតាមការជ្រើសរើស និងតាមសមត្ថភាពរបស់កុមារ ។ អ្នកខ្លះធ្វើកិច្ចការផ្ទះ អ្នកខ្លះទៀតធ្វើកិច្ចការសាលារៀន ឯអ្នកខ្លះធ្វើការងារដើម្បីជួយសង្គម ។ តើការងារប្រចាំថ្ងៃរបស់កុមារមានអ្វីខ្លះ ?
ក. ការងារនៅផ្ទះ
ការធ្វើការងារនៅផ្ទះជាភារកិច្ចដែលកុមារគ្រប់រូបត្រូវជួយគ្រួសារ ។ ដើម្បីក្លាយជាកូនល្អ កុមារត្រូវខិតខំសិក្សារៀនសូត្រ ។ ពេលនៅផ្ទះជួយសម្រាលការងារម្តាយឪពុកទៅតាមសមត្ថភាព និងកម្រិតវ័យរបស់ខ្លួន ។ ទង្វើ ឬសកម្មភាពណា ដែលបំផ្លាញទ្រព្យសម្បត្តិ កិត្តិយសគ្រួសារ និងសង្គមមិនត្រូវចាត់ទុកថា ​ជាការងារល្អត្រឹមត្រូវឡើយ ។
ខ. ការងារនៅសាលារៀន
កុមារគ្រប់រូបមានសិទ្ធិសិក្សារៀនសូត្រ ព្រមទាំងធ្វើកិច្ចការខ្លះៗដើម្បីខ្លួនឯងនិងដើម្បីគ្រួសារ ។ ពេលនៅសាលារៀនតើកុមារបានធ្វើការងារអ្វីខ្លះ ?
ការងារដែលកុមារអាចធ្វើបានពេលនៅសាលារៀនមានជាច្រើនដូចជា
  • គោរពវិន័យសាលារៀននិងបទបញ្ជាផ្ទៃក្នុង
  • ប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ
  • លេងកីឡាដើម្បីសុខភាព
  • សម្អាតថ្នាក់ និងសាលារៀន ។
  • ដូចនេះ ពេលនៅសាលារៀនកុមារមានកិច្ចការសំខាន់គឺការរៀនសូត្រ ដែលត្រូវទទួលបានចណេះដឹងបំណិនច្បាស់លាស់ និងមានឥរិយាវថល្អ ។ កិច្ចការដែលកុមារខិតខំធ្វើដោយគំនិត និងកម្លាំងខ្លួនឯងមានតម្លៃជាងកិច្ចការដែលបានពីគំនិត និងកម្លាំងអ្នកដទៃ ។ ចូរកុមារទាំងអស់ ខិតខំបំពេញកិច្ចការនៅសាលារៀនដោយខ្លួនឯង ។
    គ. ការងារក្នុងសង្គម
  • ចូលរួមដាំដើមឈើនៅទិវាដាំដើមឈើក្នុងភូមិ ។
  • ចូលរួមហែក្បួនបំបាត់អំពើហិង្សារបស់ក្រុមប្រឹក្សាកុមារ ។
  • ចូលរួមដាក់ផ្លាកពាក្យ ដើម្បីការពារបរិស្ថាន ។
  • ចូលរួមអនាម័យនៅទីសាធារណៈ ។
  • ចុះអ្នកវិញបានចូលរួមធ្វើការងារអ្វីខ្លះដើម្បីសហគមន៍ ?
    2. ផលប្រយោជន៍នៃការធ្វើការងារ

    ក. ចំពោះខ្លួនឯង
    ពេលខ្ញុំបានបំពេញកិច្ចការណាមួយរួចហើយនោះ​ ផលនៃការងារនឹងផ្តល់នូវ
  • ភាពរីករាយព្រោះឃើញការងារបានធ្វើរួច ។
  • បទពិសៅធនដែលនឹងធ្វើឱ្យខ្ញុំពូកែធ្វើការងារបានល្អប្រសើរថែមទៀត ។
  • ទំលាប់ល្អក្នុងការសិក្សានិងការរស់នៅគឺក្លាយជាអ្នកឧស្សាហ៍ហើយចេះជួយគ្នា ។
  • មានការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នរាល់ពេលបំពេញការងារ ។
  • ដូចនេះ កិច្ចការដែលយើងបានធ្វើវាមានតម្លៃល្អៗសម្រាប់អភិវឌ្ឍន៍គំនិតប្រាជ្ញារបស់ខ្លួនជានិច្ច ។
    ខ. ចំពោះមិត្តភក្តិ
    យើងបានផ្តល់ប្រយោជន៍ជាច្រើនដល់មិត្តភក្តិតាមរយៈការងារក្រុមដូចជា
  • បង្កើតភាពស្និទ្ធស្នាល
  • ស្គាល់និងយល់ចិត្តគ្នាបានច្បាស់
  • ចេះសហការគ្នានិងចេះសាមគ្គីគ្នា ។
  • បង្កើតបានគំនិតរួមមួយក្នុងការពិភាគ្សា
  • ផ្តល់ភាពអនុគ្រោះ អត់ឱនអធ្យាស្រ័យ
  • មិនប្រកាត់ភាពអាត្មានិយមក្នុងការងារ ។
  • ដូចនេះ ការធ្វើការងារនាំឱ្យយើងស្គាល់គ្នាបានច្រើន និងនាំឱ្យយើងចេះសាមគ្គីគ្នាទទួលបាននូវភាពជោគជ័យជាក្រុមដោយសន្តិភាព ។ យើងជាកុមារត្រូវរួមគ្នាសិក្សាធ្វើការងារជាមួយគ្នា ។
    គ. ចំពោះគ្រួសារនិងសង្គម
    ពួកយើងបានធ្វើឱ្យគ្រួសារមាន
  • ភាពរីករាយ
  • ភាពស្និទ្ធស្នាល
  • ទំនាក់ទំនងល្អ
  • ការជួយសម្រាលកិច្ចការគ្នា
  • ការយោគយល់គ្នា
  • សុភមង្គល់... ។
  • ពួកយើងបានធ្វើឱ្យសង្គមមាន
  • បរិស្ថានស្អាតល្អ
  • ការគោរពសិទ្ធគ្នា
  • សណ្តាប់ឆ្នាប់ល្អ
  • ការអធ្យាស្រ័យ
  • ការគោរពច្បាប់
  • សុខសុវត្ថិភាព
  • ដូចនេះ ការចូលរួមធ្វើការងារក្នុងគ្រួសារ និងសង្គមរបស់កុមារជាសកម្មភាពមួយដែលនាំឱ្យគ្រួសាររីកចម្រើន សង្គមមានបានការអភិវឌ្ឍ ។
    3. របៀបរៀបចំធ្វើសម្ភាសជាមួយមនុស្សមានស្នាដៃក្នុងការងារ

    តើយើងត្រូវធ្វើដូចម្តេច ដើម្បីឱ្យការងារសម្ភាសន៍របស់យើងទទួលបានលទ្ធផលល្អ ?
  • តើយើងត្រូវធ្វើអ្វីខ្លះមុនពេលទៅសម្ភាសលោកនាយកសាលា ?
  • ដំបូងពួកយើងត្រូវទៅជួបអ្នកគ្រូដើម្បីសុំការណែនាំខ្លះៗ ?
  • ប៉ុន្តែយើងត្រូវកំណត់ប្រធានបទដែលត្រូវសាកសួរ និងរៀបចំកម្រងសំណួរជាមុនសិន ។
  • យើងត្រូវសាកសួរពីភារកិច្ចរបស់លោកនាយក និងភាពជោគជ័យក្នុងការងារផង ។
  • ដូចនេះ យើងចាប់ផ្តើមរៀបចំសំណួរតាមភារកិច្ចនិងលទ្ធផលការងារ ។ ដើម្បីឱ្យការសម្ភាសរបស់យើងទទួលបានលទ្ធផលល្អនោះ យើងត្រូវចូលរួមពិភក្សាគ្នាជួយផ្តល់យោបល់គ្នានិងសហការជួយធ្វើការគ្នា ជាពិសេសគឺត្រូវចេះបែងចែកលំដាប់ លំដោយនៃខ្លឹមសារដែលត្រូវសម្ភាសដើម្បីឱ្យទទួលបានលទ្ធផល ។
    4. លទ្ធផលការងារសម្ភាសន៍

    ខាងក្រោមនេះ ជាលទ្ធផលការងារសម្រេចបានក្រោយពីធ្វើសម្ភាស លោកនាយកសាលា ។
    តមប្រសាសន៍លោកនាយកបានឱ្យដឹងថា ភារកិច្ច និងកត្តាដែលនាំឱ្យការងារទទួលបានជោគជ័យរួមមាន ៖
  • ដំបូងត្រូវចេះគ្រប់គ្រងបុគ្កលិក សិស្ស និងបច្ចេកទេសបង្រៀនឱ្យស្របតាមកម្មវិធីសិក្សា ។
  • បន្ទាប់មកត្រូវធ្វើទំនាក់ទំនងជាមួយមាតាមិតាសិស្ស គណៈកម្មការទ្រទ្រង់សាលា និងអាជ្ញាធរ ដើម្បីសហការធ្វើការងារអប់រំឱ្យបានប្រសើរ ។
  • ជាពិសេសត្រូវផ្សព្វផ្សាយបច្ចេកទេសបង្រៀនដល់គ្រូ ។
  • ការងារទាំងអស់នេះ ទាមទារឱ្យលោកមានការព្យាយាមអត់ធ្វត់និងមានសមត្ថភាព ។
  • មើលសកម្មភាពសិក្សារបស់សិស្សនិងពង្រីកវិន័យសណ្តាប់ឆ្នាប់ជានិច្ច ។
  • កុមារត្រូវមានភាពក្លាហានក្នុងការសាកសួរសុំធ្វើសម្ភាសជាមួយនរណាម្នាក់ហើយត្រូវរាយការណ៍េព័ត៌មាន ដែលទួលបាន ប្រាប់ទៅមិត្តរួមថ្នាក់ ។
    5. បំណិនចាំបាច់ក្នុងពេលធ្វើការងារ

    ដើម្បីធ្វើការងារទទួលបានជោគជ័យ យើងត្រូវអនុវត្តចំណុចសំខាន់ៗមួយចំនួនដែលចាំបាច់ក្នុងពេលធ្វើការងារដូចជា ៈ
  • ត្រូវជ្រើសរើសការងារទៅតាមសមត្ថភាពរបស់ខ្លួន
  • ត្រូវព្យាយាមធ្វើកិច្ចការងារដោយយកចិត្តទុកដាក់
  • មិនរាថយនឹងកិច្ចការលំបាក គឺធ្វើការដោយសេចក្តីអត់ធ្មត់ឱ្យអស់លទ្ធភាព ។
  • តើត្រូវធ្វើដូចម្តេចដើម្បីឱ្យភូមិរបស់ខ្ញុំមានពណ៌បៃតងជានិច្ច ?
  • ជីកស្រះទឹក ឬលើកទំនប់ទប់ទឹកសម្រាប់ប្រើប្រាស់ឱ្យបានពេញមួយឆ្នាំ ។
  • ត្រូវចិញ្ចឹមត្រីក្នុងស្រះ ។
  • ប្រើជីលាមកសត្វដើម្បីបង្កើនគុណភាពដី ។
  • ថែកពូជ ឬផ្តល់បច្ចេកទេសដល់អ្នកជិតខាងនៅពេលមានការសាកសួរ ។
  • ដាំបន្លែនិងដើមឈើហូបផ្លែមិនឱ្យដីទំនេរ ។
  • ថែរក្សា និងស្រោចទឹកដាក់ជីដំណាំ ។
  • សាកសួរ ឬស្វែងយល់ពីបច្ចេកទេស ចិញ្ចឹមពីអ្នកជំនាញ ។
  • ដូចនេះ ការងារដែលទទួលបានជោគជ័យត្រូវមានបំណិនច្បាស់លាស់ក្នុងពេលបំពេញកិច្ចការនេះ ព្រមទាំងមានភាពអំណត់ ព្យាយាមថែមទៀតផង ។
    មេរៀនសង្ខេប

    ការងារនាំឱ្យមនុស្សមានសេចក្តីថ្លៃថ្នូរ ។ អ្នកដែលប្រកបការងារខុសនឹងច្បាប់ត្រូវមានទោស ។ កុមារត្រូវជួយការងារឪពុកម្តាយនៅពេលទំនេរ ដើម្បីជួយសម្រាលកិច្ចការគ្រួសារ និងធ្វើឱ្យគ្រួសារមានសុភមង្គល ។ ការចូលរួមធ្វើការងារទៅតាមសម្ថភាព និងវ័យរបស់ខ្លួនជាការបង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសារ ការងារនឹងផ្តល់ប្រយោជន៍ដល់ខ្លួនឯង មិត្តភក្តិ គ្រួសារ និងសង្គមជានិច្ច ។ លើសពីនេះកុមារមិនត្រូវចាត់ទុកការងារត្រឹមត្រូវណាមួយថាថោកទាបឡើយ ។

    សំណួរ

    ក. ចូរឆ្លើយនឹងសំណួរខាងក្រោម ។
    ខ. ចូរជ្រើសរើសល្បះណាដែលបង្ហាញពីការងារ ឬមុខរបរត្រឹមត្រូវ ។