មេរៀនទី១ ពិធីបុណ្យតាមគ្រួសារ

1. ពិធីបុណ្យតាមគ្រួសារ

1. របៀបប្រារព្ធពិធីរៀបអាពាហ៍ពីពាហ៍តាមលក្ខណៈប្រពៃណីខ្មែរ
  • តើអាពាហ៍ពិពាហ៍ជាអ្វី ?
  • អាពាហ៍ពិពាហ៍ជាពិធីរៀបមង្គលការកូនប្រុសស្រីជាគូនឹងគ្នា ។
  • ការពីសម័យដើម ពិធីនេះមានរយៈពេលចំនួនបីថ្ងៃ ។ ពេលហែកូនកំលោះទៅផ្ទះកូនស្រីហៅថា អពាហ៍ និងនៅពេលហែកូនក្រមុំចូលផ្ទះ ឬរោងកូនកំលោះហៅថា ពិពាហ៍ ។
  • ប៉ុន្តែបច្ចុប្បន្នគេរៀបចំពិធីនេះត្រឹមតែពីរថ្ងៃឬមួយថ្ងៃប៉ុណ្ណោះ ។
  • 2. កិច្ចសំខាន់ៗដែលត្រូវរៀបចំក្នុងពិធីរៀបអាពាហ៍ពិពាហ៍
    ពិធីអាពាហ៍ពីពាហ៍ជាថ្ងៃដែលសមាជិកគ្រួសារ បងប្អូនជិតឆ្ងាយមកជួបជុំគ្នាសម្តែងភាពរីករាយ និងជួយធ្វើកិច្ចការមួយចំនួនដូចជា
  • រៀបចំវេចនំអន្សមចេក នំអន្សមជ្រូក នំគម នំបត់ ... និងរៀបចំផ្លែឈើព្រមទាំងតែងលម្អផ្ទះ ។
  • ចូលរួមក្នុងពិធីសូត្រមន្តលើករាសីកូនក្រមុំ កូនកំលោះ​ ។
  • ចូលរួមហែជំនូនចូលផ្ទះកូនក្រមុំ ។
  • ពិធីសំពះដូនតា ។
  • ពិធីកាត់សក់ ។
  • ពិធីសំពះផ្ទឹមសែនចងដៃនិងបង្វិលពពិល បាចផ្កាស្លា ។
  • ពិធីពិសាភោជនាហារអបអរសាទរដល់គូស្វមីភរិយាថ្វី ។
  • 3. ចម្រៀងក្នុងពិធីអាពាហ៍ពិពាហ៍
    ពិធីអាពាហ៍ពីពាហ៍ក្នុងប្រពៃណីខ្មែរយើងមានចម្រៀងជាច្រើនសម្រាប់ច្រៀងអមកិច្ចនីមួយៗ ដើម្បីញុាំងឱ្យពិធិកាន់តែសប្បាយរីករាយថែមទៀត ។ ចម្រៀងទាំងនោះមានដូជា បទចៅព្រាហ្មណ៍សម្រាប់ពិធីហែជំនូន បទសារិកាកែវ សម្រាប់ពីធីកាត់សក់ បទបាយខុនចងដៃសម្រាប់ពិធីសំពះផ្ទឹម...ជាដើម ។
    4. ចូរអ្នកច្រៀងបទ មាន់រងាវខាងក្រោមនេះទាំងអស់គ្នា

    image 6

    បទមាន់រងាវ

    1. ឱមាន់រងាវ
    ឮសូរតូងតាង (ពីរដង)
    ខាងលិចៗផ្ទះនាង
    ខ្ញុំចូលទៅទាក់ (ពីរដង) ។
    2. ដៃឆ្វេងកាន់ថង់
    ដៃស្តាំកាន់ធ្នាក់ (ពីរដង)
    បីមាន់ៗទៅទាក់
    ខាងក្រោយផ្អះនាងៗ (ពីរដង) ។
    3. ខ្ញុំបីមាន់ទៅ
    មាន់ស្រីពៅកញ្ច្រៀវ (ពីរដង)
    ស្តាប់មាន់ៗរងាវ
    រងាវដាស់ស្រីៗ (ពីរដង) ។
    4. ខ្ញុំបីមានធ្នាក់
    ទៅទាក់មាន់ព្រៃ (ពីរដង)
    មាន់រងាៗវចុះដី
    លាស្រីត្រឡប់ (ពីរដង) ។
    5. ឧបករណ៍ភ្លេងសម្រាប់ប្រគំក្នុងពិធីអាពាហ៍ពិពាហ៍
    ក្នុងពីធីរៀបអាពាហ៍ពីពាហ៍ យើងតែងឃើំញមានការប្រគំបទភ្លេងអមជាមួយចម្រៀង ។ ឧបករណ៍ភ្លេងទាំងនោះមានឈ្មោះ និងសំឡេងខុសៗគ្នា ។
  • តើអ្នកស្គាល់ឈ្មោះឧបករណ៍ភ្លេងការអ្វីខ្លះ ?

  • image 6
    6. របៀបប្រគំភ្លេងក្នុងពិធីរៀបអាពាហ៍ពីពាហ៍
  • តើគេធ្វើដូចម្តេចដើម្បីឱ្យឧបករណ៍ភ្លេងនេះមានសំឡេង ?

  • image 6
    ឧបករណ៍នីមួយៗមានរូបរាង និងសូរសំឡេងខុសៗគ្នា ។ សូរសំឡេងទាំងនោះឭបានមកពីការគោះឈិង ការទះស្គរ ការផ្លុំបុីអ ឬបុីពក ការដេញ​ ឬកេះតាខេ ការកូតទ្រ ។ នៅពេលប្រគំចេញជាបទណាមួយ សូរសំឡេងនៃឧបករណ៍ទាំងនោះឭពីរោះរណ្តំសុីសង្វាក់គ្នាគួរឱ្យចង់ស្តាប់ ។
    7. របៀបរាំវង់និងរាំក្បាច់
  • ក. ចង្វាក់រាំវង់

  • តើអ្នកចូលចិត្តរាំវង់បែបណា image 6
    ពួកយើងចេះរាំវង់ទាំងអស់គ្នាតាមចង្វាក់ទាំង 4 បែប ព្រោះប្រជាជនខ្មែរយើងនិយមរាំលេងកម្សាន្តទាំងក្មេង ចាស់ ស្រី ប្រុសនៅពេលណាមានពិធីបុណ្យ ឬពិធីកម្សាន្តផ្សេងៗ ។
  • ខ. ចង្វាក់រាំក្បាច់បែបទីមួយ

  • តើចង្វាក់រាំក្បាច់គេរាំដូចម្តេច ? image 6
    ចង្វាក់រាំក្បាច់មានបីបែប ។ ចង្វាក់រាំក្បាច់បែបទីមួយនេះ គេរាំមានពីរវគ្គ (ឆ្វេង ស្តាំ) ។ ក្នុងមួយវគ្គមានក្បាច់ដៃ ជើង ដងខ្លួន និងក្បាលរួមផ្សំគ្នា ។ ក្បាច់ទាំងអស់នេះសម្តែងចេញស្របគ្នា ក្នុងពេលតែមួយ ។
    មេរៀនសង្ខែប
  • ពិធីរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរកាលពីសម័យដើមមានបីថ្ងៃ តែឥឡូវមានពីរថ្ងៃ គឺថ្ងៃចូលរោងនិងថ្ងៃសុីកំណត់ ។ គេរៀបចំពិធីនេះទៅតាមថ្ងៃនីមួយៗ និងពេលវេលា ដែលបានគ្រោងទុក ។
  • បទច្រៀង ឧបករណ៍ភ្លេងការជាមរតករបស់ដូនតាខ្មែរដែលយើងត្រូវតែរក្សាឱ្យបានកង់វង្ស ។
  • ចង្វាក់រាំវង់ និងរាំក្បាច់ជាចង្វាក់រាំដែលប្រជាជនខ្មែរនិយមរាំលេងក្នុងពិធីកម្សាន្តផ្សេងៗ ។
  • សំណួរ

    ក. ចូរអានល្បះខាងក្រោមរួចសរសេរលេខក្នុងប្រអប់តាមលំដាប់កិច្ចការក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ។
    ខ. ចូរតម្រូវសកម្មភាពពីជួរ (ក) ទៅនឹងឧបករណ៍ជួរ (ខ) ឱ្យបានត្រឹមត្រូវ ។
    ចម្លើយ
    1. គោះ ក. ស្គរអារក្ស 1.
    2. ទះ ខ. បុីពក 2.
    3. ផ្លុំ គ. តាខេ 3.
    4. ដេញ ឃ. ឈិង 4.
    5. កូត ង. ទ្រ 5.