មេរៀនទី១ ការបបួលរបស់មិត្តភក្តិ

១. ការបបួល

  • តើការបបួលជាអ្វី ?
  • ការបបួល ជាការហៅឱ្យគេធ្វើតាមដូចជា
  • ទៅជាមួយខ្ញុំទៅ
  • មកពួកយើងទៅសាលារៀន ។
  • ជក់បារីមួយដើមមិនអាចធ្វើឱ្យអ្នកខូចសុខភាពបានឡើយ ។
  • ការបបួលរបស់មិត្តភក្តិមានច្រើនបែប ។ ពេលខ្លះអ្នកបបួលប្រើពាក្យសម្តីទន់ភ្លន់ ពេលខ្លះជាការគំរាមកំហែង ឬបង្ខំឱ្យយើទៅតាម ឬធ្វើតាម ។ ដូចជាការហៅឱ្យទៅសាលារៀន ការហៅឱ្យទៅជាមួយគេដោយគ្មានគោលដៅ ការបបួលមានការលួងលោមឱ្យសាកល្បងជួកបារីជាដើម ។
    ការបបួលខ្លះនាំយើងឱ្យធ្វើអំពើល្អត្រឹមត្រូវ ប៉ុន្តែការបបួលខ្លះទៀនក៏នាំយើងជក់បារីដែលនាំឱ្យខូចសុខភាព ។ ដូចនេះ យើងត្រូវប្រយ័ត្ន និងពិចារណារាល់ពេលជួបប្រទះនឺងការបបួលរបស់នរណាម្នាក់ ។
    ២. ការបបួលប្រកបដោយប្រយោជន៍សម្រាប់កុមារ

    ដើម្បីផ្តល់ប្រយោជន៍ដល់ការសិក្សា តើយើងត្រូវនាំមិត្តភក្តិធ្វើអ្វីខ្លះ ?
  • នាំមិត្តឱ្យចូលរៀនជាមួយគ្នាទាំងពេលនៅក្នុងថ្នាក់ ក្នុងក្រុមសិក្សា និងពេលស្រាវជ្រាវ ។
  • ជួយពន្យល់គ្នានៅពេលមិត្តមិនទាន់យល់
  • ជួយលើកទឹកចិត្តគ្នានៅពេលមិត្តជូបបញ្ហា និងនាំគ្នាធ្វើលំហាត់ទាំងអស់គ្នា ។
  • ក្នុងសាលារៀន សហគមន៍ ឬសង្គម កុមារមិនអាចរស់នៅម្នាក់ឯងបានឡើយ ។ កុមារតែងមានទំនាក់ទំនងជាមួយគ្នា និងនាំគ្នាធ្វើអ្វីដែលជាប្រយោជន៍ដល់ខ្នួន និងដល់មិត្តភក្តិ ។ ការធ្វើបែបនេះជាអំពើមួយដែលនាំមិត្តឱ្យរិកចម្រើន និងក្លាយជាសិស្សពូកែទាំងអស់គ្នា ។
    តើអ្នកធ្លាប់បបួលមិត្តភក្តិធ្វើអ្វីខ្លះ ដែលជាប្រយោជន៍ដល់គ្រួសារ សាលារៀន សហគមន៍​ ឬសង្គមរបស់អ្នក ?
    ៣. ការបបួលប្រកបដោយគ្រោះថ្នាក់ដល់កុមារ

  • តើពាក្យបបួលដែលប្រកបដោយគ្រោះថ្នាក់ទៅលើកុមារមានអ្វីខ្លះ​ ?
  • ពាក្យបបួលទាំងនោះច្រើនដូចជា
  • អ្នកគួរតែធ្វើទៅគេគ្រប់គ្នាក៏ធ្វើដែរ ។
  • ផឹកមួយកែវបានហើយបើអ្នកមិនផឹកវានោះអ្នកនឹងមិនដឹងវាមានរសជាតិដូចម្តេចទេ ។
  • ក្មេងជាច្រើនបានធ្វើអ៊ីចឹង ។
  • ឲ្យបា្រក់មកខ្ញុំ ដើម្បីខ្ញុំយកទៅទិញស្ករគ្រាប់ ។
  • តើអ្នកចង់ទៅដើរលេងនៅមាត់ទន្លេជាមួយខ្ញុំទេ?
  • ធ្វើវាតែម្តងទេកុំភ័យ ។
  • គេនឹងមិនចាប់យើងទេ?
  • បើអ្នកមិនធ្វើវា ខ្ញុំនឹងប្រាប់គេថាអ្នកខ្លាច ។
  • មកនេះ ខ្ញុំនឹងដឹកអ្នកត្រឡប់ទៅភូមិវិញ ។
  • កុមារភាគច្រើនចូលចិត្តការលួងលោម ការសប្បាយ និងចង់ដឹង ចង់ឃើញ ចង់ភ្លក្សរសជាតិ ចងសាកល្បងពីអ្វីដែលគេហាម ។ ចំណុចអាំងអស់នេះ ជាហេតុធ្វើឲ្យអ្នកបបួលដែលជាជនខិលខូចងាយប្រើល្បិចចម្រាប់នាំកុមារឲ្យធ្វើខុសច្បាប់ ។
    ដូចនេះ អ្នកមិនត្រូវធ្វើតាមការបបួលរបស់នរណាម្នាក់ឡើយ បើអ្នកជួបការបបួលបែបណាមួយនោះ អ្នកត្រូវចៀសវចេញឲ្យឆ្ងាយ និងប្រាប់ទៅអ្នកណាដែលអាចជួយអ្នកបាន ។
    ៤. គ្រោះថ្នាក់ផ្សេងៗដោយសារការធ្វើតាមការបបួល

    មិត្តភក្កិមានពីរប្រភេទ មិត្តខ្លះនាំយើងឲ្យរីកចម្រើន គឺខិតខំរៀនសូត្រហៅថាមិត្តល្អ ។ មិត្តខ្លះទៀតនាំឲ្យយើងទៅរកសេចក្តីអន្តរាយផ្សេងៗ បណ្តាលឲ្យមានគ្រោះថ្នាក់ដល់ខ្លួន ដល់គ្រួសារ និងសង្គម ហៅថា បាបមិត្ត ។ តើគ្រោះថ្នាក់អ្វីខ្លះ​ ដែលកើតឡើងដោយសារការធ្វើតាមការបបួល? ការធ្វើតាមការបបួលរបស់មនុស្សមិនល្អអាចបង្កឲ្យយើងជួបគ្រោះថ្នាក់ជាច្រើនដូចជាៈ
  • យើងមិនបានចូលរៀនទៀងទាត់
  • យើងទទួលរងការសម្លុត ឬការវាយធ្វើបាបលើរាងកាយ
  • យើងនឹងត្រូវគេនាំយកទៅលក់ម្លាំងពលកម្ម ។
  • យើងនឹងក្លាយជាកុមារចេះលួចចេះកុហកបោកប្រាស់ ។
  • យើងនឹងមានជំងឺញៀនបារី ស្រាគ្រឿងញៀនផ្សេងៗ ។
  • ៥. វិធីការពារខ្លួននិងការឆ្លើយបដិសេធរបស់កុមារ

    តើយើងត្រូវធ្វើដូចម្តេចដ់ើម្បីចៀសវាងពីការគំរាមកំហែង?
  • មិនត្រូវធ្វើ ឬទៅតាមគេបញ្ជានោះទេដោយនិយាយថា "សុំទោសខ្ញុំមិនអាចទៅបានទេពីព្រោះខ្ញុំបានសន្យាជួយធ្វើការផ្ទះ​ "
  • មិនភ្លក្ស ឬសាកល្បងផឹងគ្រើងស្រវឹង ជក់គ្រឿងញៀនដោយនិយាយថា "អត់ទេ អរគុណខ្ញុំមិនញុាំទេ លាសិនហើយ"
  • ដើរចេញឲ្យឆ្ងាយពីអ្នកបបួលដែលនាំយើងទៅធ្វើអំពើមិនល្អ ដោយនិយាយថា "អត់ទេ អរគុណ ខ្ញុំចង់នៅធ្វើកិច្ចការសាលាជាមួយមិត្តភក្តិខ្ញុំខាងនោះវិញ" ។
  • ត្រូវប្រញាប់ទៅសាលារៀនដោយនិយាយថា "ទេ​​ ! ខ្ញុំកំពុងទៅសាលរៀន"
  • វិធីការពារខ្លួនឲ្យរួចផុតពីការគំរាមកំហែងមានដូចជា ការឆ្លើយបដិសេធថា "ទេ" ការមិនធ្វើតាម ឬទៅតាមអ្នកបបួល ការប្រញាប់គេចចេញឆ្ងាយពីអ្នកបបួលការរត់រកអ្នកដទៃទៀតឲ្យជួយ... ។
    មេរៀនសង្ខេប

    ការបបួលខ្លះអាចផ្តល់ផលប្រយៅជន៍ដូចជា ការបបួល ឬការលួងលោមនាំយើងឲ្យខិតខំសិក្សារៀនសូត្រនោះ ជាសមក្មភាពដែលយើងគ្រប់រូបត្រូវធ្វើតាម ព្រោះវាធ្វើឲ្យយើងមានទំនាក់ទំនងល្អ មានសុវត្ថភាព និងមានសមគ្គីភាពល្អប្រសើរជាមួយគ្នាទៅវិញទៅមក ។
    ការបបួលខ្លះអាចធ្វើឲ្យមានគ្រោះថ្នាក់ដូចជា ការបបួលណាដែលនាំខ្លួនឯង និងនាំមិត្តភក្តិជួបនឹងផលវិបាកផ្សេងៗ ។
    ការប្រព្រឹត្តិអំពើល្អ ជាសេចក្តីថ្លៃថ្នូរ ដែលនាំមកនូវភាពសុខសាន្តដល់ខ្លួឯង សាលារៀន និងសង្គមជាតិ ។

    សំណួរ

    ក. ចូរឆ្លើយសំណួរខាងក្រោមនេះ ។
    ខ. ចូរជ្រើសរើសចម្លើយដែលត្រឹមត្រូវ