មេរៀនទី៥ សិល្បៈនិងការច្នៃប្រឌិត

ការគូរគំនូរចម្លង

  • តើយើងត្រូវគូរគំនូចម្លងដូចម្តេច ?
  • ដើមប្បីគូកំនូរចម្លងយើងត្រូវ
  • គូររាងការេនៅពីលើរូបដើម
  • បែងចែកផ្ទៃការេជាក្រឡាការេតូចៗស្មើគ្នា
  • សរសេរលេខរៀងនៅជួរឈរ សរសេរអក្សរតៀងតាមជួរដេកនៃក្រឡានីមួយៗ
  • គូរក្រឡាការេលើប្រដាស់លាតមួយសន្លឹកដោយរក្សាចំនួនក្រឡាការេដូចរូបដើម ។
  • ការគូរគំនូរបំពេញ

  • តើយើងត្រូវគូរគំនូរបំពេញដូចម្តេច​?
  • ដើម្បីគូរគំនូរបំពេញរូប យើងត្រូវ
  • មានរូបភាពចំនួន 2
  • មើលរូបភាពទី 2 រកមើលចំណុចដែលខ្វះ
  • បំពេញចំណុចដែលខ្វះដោយមើលរូបទី 1 ជាគំរូ​​ ។
  • ការគូរគំនូរបំពេញនេះមានសម្ផារៈនិងរូបភាពផងដែរ សម្រាប់មើលនិងគូរបំពេញ ។
    ការគូរគំនូរក្បាច់បូរាណខ្មែរ

    នៅតាមជញ្ជាំងប្រាសាទ វត្តអារាម និងវត្ថុប្រើប្រាស់មួយចំនួនតែងមានក្បាច់ចម្លាក់បូរាណខ្មែរច្រើនប្រភេទប្លែកៗគ្នា មានក្បាច់អង្គរ ក្បាច់ភ្ញីទេស​ ក្បាច់ភ្ញីភ្លើង ក្បាច់ភ្ញីវល្លិជាដើម ។
    ពណ៌ទឹក

  • ពណ៌ដើមនិងរបៀបលាយពណ៌ទឹក
  • តើពណ៌ដើមមានពណ៌អ្វីខ្លះ ? តើយើងត្រូវធ្វើដូចម្តេចដើម្បីលាយពណ៌ឱ្យបានពណ៌ខុសពីពណ៌ដើម​ ?
  • ពណ៌ដើមមាន 3 ពណ៌ គឺក្រហម ខៀវ លឿង ។
  • បើចង់បានពណ៌ខុសពីពណ៌ដើមយើងត្រូវលាយពណ៌ដើមពីរពណ៌ ឬបីពណ៌បញ្ចូលគ្នា ។
  • បើចង់បានពណ៌ទឹកខ្វី ត្រូវយកពណ៌សលាយជាមួយ ។
  • បើចង់បានពណ៌ទឹកចាស់ ត្រូវយកពណ៌ខ្មៅលាយជាមួយ ។
  • របៀបផាត់ពណ៌ទឹក
  • ដើម្បីផាត់ពណ៌ទឹកឱ្យបានស្អាត យើងត្រូវ
  • ជ្រលក់ទឹកជក់ឱ្យសើមឈ្លីជាមួយពណ៌ឱ្យចូលសព្វក្នុងព្រុយជក់ ។
  • យកជក់ពណ៌ជក់នោះទៅគូរលើខ្សែគំនូរបន្ទាប់មកផាត់បំពេញក្នុងផ្ទៃរូប ។
  • ដូរជក់នៅពេលត្រូវដូរពណ៌ទឹក ។
  • យើងត្រូវរៀនផាត់ពណ៌ទឹកលើរូបដែលព្រាងលើប្រដាសរួច ដូចជារូបផ្លែឈើ ផ្កា ផ្ទាំងក្បាច់ ខ្សែ ក្បាច់ ឱ្យបានចេះស្ទាត់ ។
    ការបិទរូបធ្វើផ្កា

    ដើម្បីកាត់បិទរូបធ្វើផ្កា យើងត្រូវមានសម្ភារៈ គិតពីរបៀបគូរ របៀបកាត់ និងរបៀបបិទផ្គុំ ។
    ការបត់ក្រដាស់ជា ផ្កាឈូក

    យើងត្រូវរៀនបត់ផ្កាឈូកនៅលើក្រដាស និងលើកូនកន្សែង ឬកំណាត់ជូតមាត់ ជូតដៃឱ្យបានចេះស្ទាត់ ។
    តម្បាញ

  • តម្បាញលើកមួយសង្កត់មួយ រាងត្រីកោណ
  • ក. សម្ភារៈ ក្រដាសពណ៌ពីរពណ៌ ឬស្លឹកចេក ស្លឹកដូង ស្លឹកត្នោត ជ័រកាវ បន្ទាត់ ខ្មៅដៃ ជ័រលុប កន្រ្តៃ កូនកាំបិត ។
    ខ. របៀបកាត់
  • យកក្រដាសពណ៌មួយផ្ទាំងដែលមានរាងត្រីកោណ (1/2 ឬ 1/4 នៃរាងការេ) មកគូរបន្ទាត់ឈរឱ្យចន្លោះស្មើរៗគ្នា ។ រួចកាត់តាមស្នាមគំនូស ជាចម្រៀកៗកុំឱ្យដាច់ទុកគែមគ្រប់ជ្រុង ។
  • យកក្រដាសមួយផ្ទាំងទៀតរាងដូចផ្ទាំងទី​ 1 ដែរ តែត្រូវកាត់ផ្តាច់គែមចេញជាបន្ទះ ឬចម្រៀក ។
  • គ. របៀបត្បាញ
  • យកក្រដាសតូចៗ(ចម្រៀក)ដែលកាត់នោះ ទៅស៊កត្បាញលើកមួយសង្កត់មួយ ហើយតម្បាញឆ្លាស់ក្រឡាគ្នារហូតដល់ពេញ ។
  • បិទបន្ទះក្រដាសភ្ជាប់ទៅនឹងគែម រួចកាត់តម្រឹមគែមឱ្យស្មើជាការេស្រេច ។
  • តម្បាញលើកពីរសង្កត់ពីរ រាងរង្វង់មូល
  • ការត្បាញលើកពីរសង្កត់ពីរដូចការត្បាញលើកមួយសង្កត់មួយដែរ ។ ប៉ុន្តែត្រូវស៊កត្បាញបន្ទះលើពីរក្រោមពីរ ។