មេរៀនទី៤៖ សិទ្ធិកុមារ

តើសិទ្ធិជាអ្វី ?

មនុស្សគ្រប់រូបតែងមានសិទ្ធិ ដូចនេះសិទ្ធិ គឺអ្វីៗដែលមនុស្សត្រូវតែមានជាចាំបាច់ដើម្បីរស់នៅឱ្យបានសមរម្យនិងថ្លៃថ្នូរ ។
តើសិទ្ធិមនុស្សជាអ្វី ?

សិទ្ធិមនុស្សគឺជាអំណាចស្របច្បាប់ដែលមនុស្សមានជាស្រេចតាំងពីកំណើតមក ពោលគឺមានជីវិតដែលមិនអាចដកហូតបាន និងមានសេរីភាព ។
តើកុមារមានសិទ្ទិដែរឬទេ ?

កុមារ គឺជាមនុស្ស ។ ដូចនេះកុមារត្រូវទទួលបានសិទ្ធិយ៉ាងសមស្របសម្រាប់អភិវឌ្ឍន៍តាមវ័យរបស់ពួកគេ ។​ សិទ្ទិទាំងនោះមានដូចជា ៈ
  • ខ្ញុំមានសិទ្ធិលេងបាល់ទាត់ជាក្រុម ។
  • ខ្ញុំចូលរួមដាំដើមឈើជាមួយមិត្តភក្តិ ។
  • ខ្ញុំចូលរៀនថ្នាក់ទី 1 តាំងពិអាយុ 6 ឆ្នាំមក ។
  • ខ្ញុំតែងជម្រាបសួរចាស់ៗនៅពេលជួបគាត់ ។
  • អ្នកណាខ្លះជាកុមារ ?

  • ពួកយើងនៅក្នុងថ្នាក់រៀននេះសុទ្ធតែជាកុមារ ។
  • ហេតុអ្វីបានជាគេចាត់ទុកខ្ញុំជាកុមារ ?
  • ព្រោះពួកយើងគឺជាមនុស្សអាយុក្រោម 18 ឆ្នាំ​ ។
  • ខ្ញុំតែងជម្រាបសួរចាស់ៗនៅពេលជួបគាត់ ។
  • កុមារយើងមានភាពខុសគ្នាពីមនុស្សចាស់ដូចជា
  • ចូលចិត្តលេងកម្សាន្តច្រើន
  • ចូលចិត្តឱ្យគេថ្នាក់ថ្នម
  • ចូលចិត្តធ្វើអ្វីតាមចិត្ត និងតាមទម្លាប់ខ្លួន
  • ពុំសូវមានការទទួលខុសត្រូវ
  • គ្មានគំនុំនិងមិនសូវចេះអត់ធ្មត់ ។
  • នរណាខ្លះជាមនុស្សចាស់ ?

  • លោកគ្រូ អ្នកគ្រូ ឪពុកម្តាយ ពូមីង អ៊ំ លោកយាយលោកតាសុទ្ធតែជាមនុស្សចាស់ ។
  • ព្រោះប្រទេសយើបានកំណត់ថាមនុស្សចាស់គិតចាប់ពីមនុស្សដែលមានអាយុ 18 ឆ្នាំឡើងទៅ ។
  • មនុស្សចាស់ខុសពិយើងកុមារព្រោះលោកជាអ្នក ៖
  • មានចំណេះដឹង​ និងបទពិសោធន៍ច្រើន
  • អាចដោះស្រាយបញ្ហា និងការពារខ្លួន
  • មានសិទ្ធិគ្រប់គ្រង​ និងកាន់កាប់កម្មសិទ្ធិ
  • មានសិទ្ធិរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ ។
  • តម្រូវការនិងសិទ្ថិរបស់កុមារ ?

    តើកុមារមានតម្រូវការអ្វីខ្លះ ?
  • ការសរសើរ និងលើទឹកចិត្តពិម្តាយឳពុក គ្រូ មិត្តភក្តិ
  • មានអាហារសម្រាប់ញុាំ
  • រស់នៅក្នុងគ្រួសារគ្មានអំពើហឹង្សា
  • មានមិត្តភក្តិចេះជួយគ្នា
  • ខ្ញុំត្រូវការ
  • ការរៀនសូត្រឱ្យពូកែ
  • ការលេងកម្សាន្តខ្លះ
  • ស្លៀកពាក់បានស្អាតបាតនិងសមរម្យ
  • មានសុខភាពល្អ ។
  • តម្រូវការរបស់កុមារគ្មានព្រុំដែន ហើយប្រែប្រួលតាមជីវភាពគ្រួសារ ពេលវេលានិងទីកន្លែង ។
    តើតម្រូវការរបស់កុមារទាំងអស់ជាសិទ្ធិមែនឬទេ ?
    តម្រូវការណាដែលចាំបាច់ ដូចជាការសិក្សា ការកម្សាន្ត ការថែទាំសុខភាព ការការពារចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ និងការទទួលទានគ្រប់គ្រាន់វាជាសិទ្ធិវាត្រូវមានព្រុំដែន ។
    ព្រោះសិទ្ធិជាអំពើដែលត្រឹមត្រូវយុត្តិធម៌និងសមធម៌ ត្រូវមានជាចាំបាច់ដើម្បីរស់ឱ្យបានសមរម្យនិងថ្លៃថ្នូរ ។
    ដូចនេះ គ្រប់តម្រូវការរបស់កុមារមិនអាចជាសិទ្ធិរបស់កុមារទាំងអស់នោះទេ ព្រោះសិទ្ធិជាអំពើដែលស្របច្បាប់ហើយត្រឹមត្រូវ និងមានព្រុំដែនកំណត់ច្បាស់លាស់ ដើម្បីឱ្យអ្នកអនុវត្តមិនរំលោភលើសិទ្ធិអ្នកដទៃបាន ។
    អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ

    តើអ្វីជាអនុសញ្ញាស្តីពីសិទ្ធិកុមារ​​ ?
  • អនុសញ្ញាស្តីពីសិទ្ធិកុមារជាកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិ ចែងពីសិទ្ធិដែលកុមារនៅលើពិភពលោកត្រូវទទួលបានគ្រប់ៗគ្នា ។
  • អនុសញ្ញានេះត្រូវបានក្លាយជាច្បាប់អន្តរជាតិ តាំងពីថ្ងៃទី 2 ខែ កញ្ញា ឆ្នាំ 1990 ។
  • អនុសញ្ញានេះ បង្កើតឡើងដើម្បីការពារសិទ្ទិនិងផលប្រយោជន័ពួកកុមារយើង ។
  • មកដល់ពេលនេះមានប្រទេសចំនួន 193 ហើយដែលបានយល់ព្រមទទួលយកអនុសញ្ញានេះមកអនុវត្តជាផ្លូវការនៅក្នុងប្រទេសរបស់គេ ។

  • តើកុមារនៅក្នុងប្រទេសយើងទទួលបានសិទ្ធិដែលមានចែងក្នុងអនុសញ្ញានោះដែរឬទេ ?
  • ប្រទេសកម្ពុជាយើងបានយល់ព្រមទទួលយកអនុសញ្ញានេះមកអនុវត្តជាផ្លួវការនៅថ្ងៃ 15 ខែ តុលា ឆ្នាំ 1992 ។ ចាប់ពីពេលនោះមកកុមារកម្ពុជាយើងមានឱកាសទទួលបានសិទ្ធិ និងបានអនុវត្តសិទ្ធិដែលបានចែងក្នុងអនុសញ្ញាគ្រប់ៗគ្នា ។​ ជាពិសេសពួកយើងទទួលបានការសិក្សារៀនសូត្រ ការចូលរួមសកម្មភាពក្នុងសាលារៀន ក្រៅសាលារៀន និងការបញ្ចេញមតិជាដើម ។
    តើកុមារមានសិទ្ធិអ្វីខ្លះ ?

    កុមារគ្រប់រូបមានសិទ្ធិស្មើៗគ្នា ដែលមានចែងក្នុងអនុសញ្ញារួមមាន
  • កម្រងសិទ្ធិធំៗទាំងបួន
    1. សិទ្ធិរស់រានមានជីវិត គឺត្រូវមានចំណីអាហារ ការថែទាំ មានជម្រកសមរម្យ
    2. សិទ្ធិក្នុងការអភិវឌ្ឍ ត្រូវផ្តល់ឱ្យកុមារមានចំណេះដឹង បំណិន និង ឥរិយាបថ និងលេងកម្សាន្ត ។
    3. សិទ្ធិទទួលបានការការពារ គឺឱ្យកុមាររួចផុតពីការរំលោភបំពានផ្លូវភេទនិងការកេងប្រវញ្ចកម្លាំងពលកម្ម ។
    4. សិទ្ធិក្នុងការចួលរួម គឺផ្តល់ឱកាសឱ្យកុមារបង្កើតក្រុមកុមារនិងបញ្ចេញមតិដែលប៉ះពាល់ជីវិតរបស់ខ្លួន ។
  • ការទទួលខុសត្រូវរបស់កុមារពេលអនុវត្តសិទ្ធិ
  • កុមារមានសិទ្ធិគ្រប់គ្រាន់ក្នុងការរស់នៅទាំងក្នុងគ្រួសារ សាលារៀន និងក្នុងសង្គម ។ ដូចនេះ រាល់កាអនុវត្តសិទ្ធិ កុមារត្រូវមានការទទួលខុសត្រូវកើការប្រើប្រាស់សិទ្ធិរបស់ខ្លួនឱ្យបានត្រឹមត្រូវគ្រប់ពេល ។​ ការទទួលខុសត្រូវរបស់កុមារមានដូចជា ​៖
  • ពេលនៅផ្ទះ ត្រូវជួយធ្វើការងារផ្ទះ ចេះសន្សំសំចៃ មិនបង្កជម្លោះ ។
  • ពេលនៅសលារៀន ត្រូវគោរពវិន័យសាលា ខិតខំរៀនសូត្រ ចេះសមគ្គីគ្នានិងជួយគ្នា ។
  • ពេលនៅទីសាធារណៈ ត្រូវថែរក្សាការពារសម្បត្តិសធារណៈ គោរពច្បាប់ ។
  • មេរៀនសង្ខេប

    កុមារនៃប្រទេសដែលបានយល់ព្រមទទួលយកអនុវសញ្ញា ពីអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារមកអនុវត្តត្រូវទទួលបាននូវសិទ្ធិទាំងឡាយដែលមានចែងក្នុងអនុសញ្ញានេះគ្រប់ៗគ្នា ។ កុមារត្រូវមានសិទ្ធិ មានជីវិតរស់នៅថ្លៃថ្នូរ មានចំណេះដឹង បំណិនគ្រប់គ្រាន់ និងមានឥរិយាបថត្រឹមត្រូវ មានការការពារនិងថែទាំពីអាណាព្យាបាល និងសង្គម ។ កុមារខ្លួនឯងត្រូវមានការចូលរួម ក្នុងសកម្មភាពដែលសមស្របទៅតាមសមត្ថភាព វ័យ និងការងារ ។ កុមារក៏ត្រូវមានការទទួលខុសត្រូវលើការអនុវត្តសិទ្ធិរបស់ខ្លួន ដើម្បីធ្វើខ្លួនឱ្យក្លាយទៅជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម ។

    សំណួរ

    ចូរឆ្លើយនឹងសំណួរខាងក្រោម ។