មេរៀនទី៣៖ ភាពស្មោះត្រង់

តម្លៃសីលធម៌

សីលធម៌ ជាដំបូន្មានដែលនាំឱ្យយើងចៀសវាងពីអំពើមិនគប្បី ហើយនាំយើងឱ្យប្រព្រឹត្តតែអំពើល្អដូចជា
ការចែករំលែកចំណីគ្នា ការចូលរួមធ្វើការងារជាមួយគ្នា ការជួយគ្នា ការគោរពនិងធ្វើតាមដំបូន្មានមាតាបិតា គ្រូ គឺជាអំពើល្អ ដែលធ្វើឡើងដោយទឹកចិត្តស្មោះត្រង់ និងជាអំពើដែលធ្វើឱ្យយើងអាចរស់នៅជាមួយគ្នាដោយសុខសាន្ត​ ។
ភាពស្មោះត្រង់របស់យើង

ភាពស្មោះត្រង់ ជាអំពើដែលសម្តែងឡើងឱ្យឃើញនូវទឹកចិត្តរបស់អ្នកប្រព្រឹត្តដោយគ្មានការបង្ខំ ហើយក៏មិនមាយា ឬលាក់លៀមយកគាប់គួរនោះឡើយ ។ ដូចនេះ កុមារមានសកម្មភាពនិងឱកាសជាច្រើនក្នុងការបង្ហាញភាពស្មោះត្រង់ដែលតែងកើតមានឡើងនៅផ្ទះ សាលារៀន និងនៅតាមទីសធារណៈ
នៅសាលរៀន

ពេលនៅសាលារៀន សាលាជាផ្ទះ ថ្នាក់រៀនជាបន្ទប់ផ្ទាល់ខ្លួន មិត្តភក្តិជាបងប្អូន លោកនាយក និងគ្រូជាម្តាយឪពុករបស់យើង ។ ដូចនេះ យើងត្រូវជួយគ្នាដោយមិនកេងបន្លំនិងមិនចង់ឈ្នះគ្នានោះទេ ។ ភាពស្មោះត្រង់ និង ការសហការនាំឱ្យយើងទទួលបានជោគជ័យក្នុងការសិក្សាដែលជាប្រយោជន៏សម្រាប់ខ្លួន គ្រួសារនិងសង្គម ។
ពេលនៅផ្ទះ

ពេលនៅផ្ទះកុមារមានសកម្មភាពជាច្រើនដែលពួកគេបានធ្វើ ដើម្បីសម្តែងនូវភាពស្មោះត្រង់ដល់គ្រួសារ​ ។
តើសកម្មភាពនោះមានអ្វីខ្លះ ?
  • មិននិយាយកុហក​ ។
  • ធ្វើលំហាត់សំរាប់ថ្ងៃស្អែក ។
  • អានរឿងនិទានឱ្យប្អូនស្តាប់ ។
  • លេងបាល់ ឬហាត់ប្រាណ ។
  • ថែសួនបន្លែ បោចស្មៅ និងស្រោចទឹកបន្លែ ។
  • ជួយបញ្ចុកចំណីអាហារប្អូនតូច ។
  • លេងលោតអន្ទាក់ ។
  • មិនយកលុយ ឬវត្ថុដែលមិនមែនជារបស់ផ្ទល់ខ្លួន ។
  • ពេលនៅផ្ទះឱកាសបង្ហាញទឹកចិត្តស្មោះត្រង់ដល់គ្រួសារមានសកម្មភាពមិនដូចគ្នាទេ ។
    សកម្មភាពដែលបង្ហាញក្មុងសម្តីខាងលើ ជាការស្មោះត្រង់របស់កុមារជាមួយម្តាយឪពុក ព្រោះលោកជាអ្មកមានគុណ ខិតខំបីបាច់ថែរក្សាចិញ្ចឹមកូន គឺចង់ឃើញកូនក្លាយជាកូនល្អម្នាក់ ។​ ដូចនេះ ការធ្វើអំពើល្អៗជាកត្តាមួយធ្វើឱ្យខ្លួនឯង និងគ្រួសារមានកិត្តិយសថ្លៃថ្នួរ ។
    ពេលនៅទីសាធារណៈ

    ទ្រព្យសម្បត្តិសាធារណៈ ជារបស់រួមសម្រាប់បម្រើសេចក្តីត្រូវការរបស់មនុស្សទូទៅ ។ សម្បត្តិទាំងនោះជាកន្លែងយើងអាចលេងកម្សាន្ត ប្រើប្រាស់ ឬធ្វើដំណើរទៅមកទាំងអស់គ្នា ។ ដូចនេះ
    យើងត្រូវ
  • ថែរក្សាការពារកុំឱ្យបាត់បង់ ឬខូចខាតសម្បត្តិសធារណៈ ។
  • ជួយបង្ហាញ ឬផ្តល់ព័ត៍មានពីទីតាំងណាមួយដល់អ្នកដែលបានសួរយើង ។
  • ប្រាប់ ឬហៅទៅម្ចាស់របស់នៅពេលឃើញគេជ្រុះ ឬភ្លេច ។
  • យើងមិនត្រូវ
  • បន្លំយកទ្រព្យសម្បត្តិអ្នកដទៃ ។
  • បំផ្លាញ ឬយកសម្បត្តិសាធារណៈធ្វើជារបស់ខ្លួន ។
  • និយាយ ឬផ្តល់ព័ត៌មានមិនពិតប្រាប់ទៅអ្នកដទៃ ។
  • លក់ទំនិញមិនល្អថាជាទំនិញល្អ ។
  • បំបាត់ភ្នែកជញ្ជើង នៅពេលថ្លឹងទំនិញឱ្យអ្នកទិញ ។
  • មួលហេតុនៃការមិនយកវត្ថុរបស់អ្នកដទៃ

    ហេតុអ្វីបានជាយើងមិនត្រូវយកទ្រព្យសម្បត្តិអ្នកដទៃ ?
  • ព្រោះត្រូវរៀបចំខ្លួនឱ្យក្លាយជាមនុស្សស្មោះត្រង់ មិនត្រួវរំលោភលើសិទ្ធិគេនិងរបស់ទ្រព្យអ្នកដទៃ ។
  • ព្រោះត្រួវជៀសវាងពីការលួចលាក់ បំបាត់យកទ្រព្យគេនិងនាំឱ្យធ្លាប់ខ្លួន ឬធ្លាប់ដៃ ។
  • ព្រោះមានតែទ្រព្យដែលរកបានដោយត្រឹមត្រូវដោយយុត្តិធម៌នោះ ទើបបាននៅគង់វង្សស្ថិតស្ថេរយូរអង្វែង ។
  • ព្រោះត្រួវប្រកាន់សេចក្តីទៀងត្រង់ សុចរិតយុត្តិធម៌ ។
  • ដូចនេះ ប្រការដែលមិនយកវត្ថុរបស់អ្នកដទៃធ្វើជាសម្បត្តិទ្រព្យរបស់ខ្លួននោះគឺជាការចៀសវាងបានពីអំពើមិនលួចលាក់បំបាត់របស់គេ ទោះតិចក៏ដោយពីព្រោះនាំឱ្យធ្លាប់ដៃ ហើយទ្រព្យដែលរកបានដោយទុច្ចរិតមិនដែលចម្រើនទេ ។
    យើងត្រូវអប់រំខ្លួនឱ្យក្លាយជាមនុស្សសុចរិត ប្រកាន់សេចក្តីទៀងត្រង់ទាក្នុងការនិយាយក្តី ការលក់ដូរក្តី និងការដឹកនាំក្តី ។ ហេតុដែលមិនយកទ្រព្យរបស់អ្នកដទៃនាំឱ្យយើងក្លាយជាមនុស្សស្មោះត្រង់និងជាជនគំរួដល់មនុស្សគ្រប់គ្នា ។
    ផងវិបាកនៃភាពមិនស្មោះត្រង់

    តើអ្នកមិនស្មោះត្រង់ជួបផលវិបាកអ្វីខ្លះ ?
    ភាពមិនស្មោះត្រង់ជាទង្វើមួយដែលសង្គមមិនទទួលស្គាល់ ហើយក៏ជាទង្វើដែលយើត្រូវចៀសវាង ។ ភាពមិនស្មោះត្រង់ជាកត្តានាំឱ្យខ្លួនឯង គ្រួសារ និងសង្គមជួបការលំបាក និងបាត់បង់កិត្តិយស ។
    ដូចនេះ ក្នុងនាមជាកុមារល្អ គប្បីប្រកាន់យកឥរិយាបថល្អ ចរិតស្មោះត្រង់ និងប្រព្រឹត្តអំពើល្អជានិច្ច ។
    ភាពស្មោះត្រង់របស់មនុស្សដែលខ្ញុំធ្លាប់ស្គាល់

    ហេតុអ្វីបានជាគេស្រឡាញ់រាប់អានកុមារសំគ្រប់គ្នា ?
  • ព្រោះសំ ជាកូនកសិករ ចេះតស៊ូ មានសេចក្តីអំណត់ព្យាយាម មានភក្តីភាព និងស្មោះត្រង់ជាទីបំផុត ។
  • មានថ្ងៃមួយ ពេលធ្វើដំណើរត្រឡប់មកផ្ទះវិញ ។ សំរើសបានថង់អីវ៉ាន់មួយ ។ ក្នុងនោះមានរបស់មានតម្លៃជាច្រើន ។
  • អ្នករួមដំណើរបានឱ្យសំយកវាទុកជារបស់លាភសំណាង ។
  • តែសំបានយករបស់នោះទៅសាលាឃុំ ដើម្បីទុកឱ្យម្ចាស់គេវិញក្រែងគេសួររក ។
  • ចាប់ពីពេលនោះមកកេរ្តិ៍ឈ្នោះស្មោះត្រង់របស់សំល្បីរន្ទឺ អ្នកណាក៏គោរពកោតសរសើរ និងស្រឡាញ់ស្មារតីរបស់សំដែរ ។
  • មេរៀនសង្ខេប

    ការប្រកាន់នូវភាពស្មោះត្រង់ ដោយមិនយករបស់ទ្រព្យអ្នកដទៃជាឥរិយាបថមួយត្រូវអនុវត្ត ។ ភាពស្មោះត្រង់និងនាំយើងឱ្យមានមិត្តភក្តិច្រើនមានកេរ្តិ៍ឈ្មោះ និងមានកិត្តិយសថ្លៃថ្នូរ ប្រទេសជាតិមានសុខសន្តិភាព ។
    ដូចនេះយើងត្រូវប្រកាន់យកភាពស្មោះត្រង់ យុត្តិធម៌ និងសមធម៌​ ។

    សំណួរ

    ក. ចូរកពាក្យមកបំពេញល្បះខាងក្រោមនេះឱ្យបានត្រឹមត្រូវ ។
    ខ. ចូរជ្រើសរើសចម្លើយណាដែលបង្ហាញពីភាពស្មោះត្រង់ ។
    គ. ចូរឆ្លើយនិងសំណួរខាងក្រោម ។