ភ្លេងជាតិ បទនគររាជ

សូមពួកទេព្តា
រក្សាមហាក្សត្រយើង
ឱ្យបានរុងរឿង
ដោយជ័យមង្គល សិរី សួស្តី
យើងខ្ញុំព្រះអង្គ
សូមជ្រកក្រោមម្លប់ព្រះបារមី
នៃព្រះនរបតី
វង្សក្សត្រាដែលសាងប្រាសាទថ្ម
គ្រប់គ្រងដែនខ្មែរ
បុរាណថ្កើងថ្កាន ។
ប្រាសាទសិលា
កំបាំងកណ្តាលព្រៃ
គួរឲ្យស្រមៃ
នឹកដល់យសស័ក្តិ មហានគរ
ជាតិខ្មែរដូចថ្ម
គង់វង្សនៅល្អ រឹងប៉ឹងជំហរ
យើងសង្ឃឹមពរ
ភ័ព្វព្រេងសំណាងរបស់កម្ពុជា
មហារដ្ឋកើតមាន
យូរអង្វែងហើយ ។
គ្រប់វត្តអារាម
ឮតែសូរស័ព្ទធម៌
សូត្រដោយអំណរ
រំឮកគុណពុទ្ធសាសនា
ចូរយើងជាអ្នក
ជឿជាក់ស្មោះស្ម័គ្រតាមបែបដូនតា
គង់តែទេវត្តានឹង
ជួយជ្រោមជ្រែង ផ្គត់ផ្គង់ប្រយោជន៍ឱ្យ
ដល់ប្រទេសខ្មែរ
ជាមហានគរ ។