លក្ខណៈនៃរូបធាតុ

រូបធាតុទាំងអស់សុទ្ធតែមានលក្ខណៈសម្គាល់ ហើយភាគច្រើនតែងមានទំនាក់ទំនងរវាងគ្នានិងគ្នា ។ រូបធាតុច្រើនណាស់ដែលមានទំនាក់ទំនងនឺងតម្រូវការរបស់មនុស្សរួមមាន ជម្រក ទឹក ម្ហូបអាហារ ខ្យល់... ។ ប៉ុន្តែរូបធាតុដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់មនុស្សគឺ ទឹក ។ ដូចនេះយើងគប្បីស្វែងយល់ឱ្យបានច្បាស់ពីលក្ខណៈរបស់ទឹកដូចជា ៈ

1. ភាពរូបនៃទឹក

តាមការប្រើប្រាស់ទឹកប្រចាំថ្ងៃ យើងសង្កេតឃើញថា ៖
ទឹកជាវត្ថុរាវព្រោះវាអាចហូរបាន ។​ វាមានរូបរាងប្រែប្រួលទៅតាមវត្ថុដែលផ្ទុកវានិងមានទម្ងន់ ។ ក្នុងធម្មជាតិទឹកជាអង្គធាតុរាវដែលមានពីរប្រភេទ គឺទឹកសាប​ (ទឹកទន្លេ ទឹកបឹង ...) និងទឹកប្រៃ​ ( ទឹកសមុទ្រ ) ។
image 1

នៅពេលយើងយកទឹករាវទៅដាក់ចូលក្នុងទូទឹកកក អស់រយៈពេលច្រើនម៉ោងទឹកនោះនឺងក្លាយទៅជារឹង ( ទឹកកក) ។ ដូចនេះទឹកក៏អាចជាវត្ថុរឹងបានដែរ ។​
image 1

នៅពេលយើងយកទឹកទៅដាំឱ្យពុះ យើងសង្កេតឃើញចំហាយឧស្ម័នភាយឡើង ។ ឧស្ម័ននោះគឺជចំហាយទឹក ។ ទឹករាវអាចក្លាយជាឧស្ម័ន ។ ដូចនេះទឹកមានលក្ខណៈជាឧស្ម័ន ។
image 1

ដូចនេះ ទឹកមានរូបធាតុបីយ៉ាង គឺ រឹង ( ទឹកកក ) រាវ និង ឧស្ម័ន ( ចំហាយ ) ។ ទឹករាវនិងឧស្ម័នគ្មានរូបរាងច្បាស់លាស់ទេ ។ ប៉ុន្តែចំពោះទឹករឹង ( ទឹកកក ) អាចមានលក្ខណៈរូបច្បាស់លាស់ ។

2. វដ្តទឹក

យើងដឹងថា ទឹកអាចផ្លាស់ប្តូរភាពរូបបាន ។ តើនៅក្នុងធម្មជាតិទឹកអាចផ្លាស់ប្តូរភាពរូបដោយរបៀបណា ?
image 1

  • តើរូបភាពខាងលើនេះបង្ហាញពីអ្វី ?
  • រូបភាពនេះបង្ហាញពីដំណើរប្រែប្រួលភាពរូបនៃទឹក ។
  • នៅក្នុងធម្មជាតិ កម្តៅព្រះអាទិត្យធ្វើឱ្យទឹកហួតឡើងទៅលើហើយក្លាយជាចំហាយទឹក ។ បម្រែបម្រួលទឹកពីរាវទៅជាចំហាយហៅថា​ រំហួត ។ រំហួតកើតឡើង នៅលើផ្ទៃទឹកនិងលើវត្ថុសើម ។ ការបំប្លែងនៃចំហាយទឹកទៅតំណក់ទឹកហៅថា កំណញើស ។ ពេលចំហាយទឹក្នុងបរិយាកាសទៅប៉ះនឹងធាតុអាកាសត្រជាក់ វាកកើតជា ភ្លៀង ឬព្រិល ដែលធ្លាក់មកលើផែនដី ។ ការវិលចុះឡើងនៃទឹកបែបនេះហៅថា វដ្តទឹក

    3. លក្ខណៈពិសេសរបស់ទឹក

    ក្នុងចំណោមវត្ថុទាំងអស់ មានតែទឹកទេដែលមានលក្ខណៈពិសេសជាងគេ ព្រោះ ៈ

    ក. ទឹកជារូបធាតុរំលាយ

  • នៅពេលយើងដាក់អំបិល ឬស្ករចូលទៅក្នុងកែវមួយដែលមានទឹក ហើយយើងកូរវា ។ យើងសង្កេតឃើញ អំបិល ឬស្ករនោះរលាយអស់ ។ នៅទីបញ្ចប់យើងបានទឹកអំបិលដែលមានរសជាតិប្រៃ ឬទឹកស្ករដែលមានរសជាតិផ្អែម ។

  • image 1

  • នៅពេលយើងយកទឹកត្រី ឬទឹកខ្មេះ ឬស្រាថ្នាំពណ៌ក្រហមទៅចាក់ចូលក្នុងកែវមួយដែលមានទឹករួចកូរវា យើងសង្កេតឃើញ ទឹកត្រី ឬទឹកខ្មេះ ឬស្រារលាយក្នុងទឹក ។

  • image 1

  • ទឹកមានលក្ខណៈពិសេស ព្រោះទឹកអាចរំលាយវត្ថុរាវមួយចំនួនបាន ។
  • នៅពេលយើងយកដបទឹកសូដា ឬទឹក្រូចមួយដបទៅគាស់គម្របចេញ យើងនឹងសង្កេតឃើញពពុះចេញពីទឹកសូដា ។ ពពុះនោះ គឺឧស្ម័នកាបូនិច ដែល គេបានលាយបញ្ចូលទៅក្នុងទឹកសូដា ឬទឹកក្រូចនោះ ។

  • image 1

  • លក្ខណៈពិសេសរបស់ទឹក គឺទឹកអាចរំលាយឧស្ម័នមួយចំនួនបាន ។
  • ដូចនេះ លក្ខណៈពិសេសរបស់ទឹក គឺទឹកអាចរំលាយ ៈ
  • វត្ថុរឹងដូចជា អំបិល ស្ករ ម្សៅ ធូលី ...
  • វត្ថុរាវដូចជា ស្រា ទឹកត្រី ទឹកក្រូច ...
  • ឧស្ម័នដូចជា ឧស្ម័នកាបូនិចជាដើម ...
  • ខ. ទឹកមានឥទ្ធិពល

    ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ យើងសង្កេតឃើញថា ទឹកអាចជ្រាបឆ្លងកាត់វត្ថុរឹងផ្សេងៗ ដូចជា ថ្ម ដីឥដ្ឋ ដីខ្សាច់ ... និងក៏អាចធ្វើឱ្យវត្ចុរឹងមួយចំនួន ដូចជាក្រដាស (សើមរហែក) ដែក (ច្រែះ ធ្លុះ)... មានលក្ខណៈខុសពីសភាពដើម ។
    image 1

    ដូចនេះ តឹកមានឥទ្ធិពលអាចហូរឆ្លងកាត់វត្ចុរឹងផ្សេងៗ និងក៏អាចធ្វើឱ្យវត្ថុរឹងមួយចំនួនមានលក្ខណៈខុសពីសភាពដើមរបស់វាបានទៀតផង ។
    ជារួមទឹកជារូបធាតុមានលក្ខណៈពិសេស ព្រោះតឹកមានភាពរូបបី (រឹង រាវ ឧស្ម័ន) អាចរំលាយវត្ថុរឹង រាវ និងឧស្ម័ន ព្រមទាំងអាចហូរឆ្លងកាត់វត្ថុរឹងផ្សេងៗ និងក៏អាចធ្វើឱ្យវត្ថុតឹងមួយចំនួន មានលក្ខណៈខុសពីសភាពដើមរបស់វាបានទៀតផង ។

    មេរៀនសង្ខេប

    ទឹកមានលក្ខណៈពិសេសព្រោះ ៈ
  • ទឹកមានភាពរូបបី គឺ រឹង រាវ និងឧស្ម័ន
  • ទឹកជារូបធាតុអាចរំលាយវត្ថុរឹង រាវ និងឧស្ម័នមួយចំនួនបាន
  • ទឹកធាចហូរឆ្លងកាត់វត្ថុរឹងផ្សេងៗ និងក៏អាចធ្វើឱ្យវត្ចុរឹងមួយចំនួនមានលក្ខណៈខុសពីសភាពដើមរបស់វាបានទៀតផង ។
  • សំណួរ

    ក. ចូរជ្រើសរើសចម្លើយដែលត្រឹមត្រូវ ?
    ខ. ចូរបំពេញពាក្យក្នុងប្រអប់នៃរូវខាងក្រោមនេះ ។
    image 1

    ការងារស្រាវជ្រាវ