មេរៀនទី៥ គ្រោងឆ្អឹងនិងសាច់ដុំ

មនុស្សគ្រប់រូបអាចឈរត្រង់បានដោយសារមានឆ្អឹង ហើយអាចមានរូបរាងច្បាស់លាស់ដោយសារមានសាច់ដុំ ។

1. គ្រោងឆ្អឹង

ក. រូបផ្គុំគ្រោយឆ្អឹង

image 1

ខ. តួនាទីរបស់ផ្នែកនីមួយៗនៃគ្រោងឆ្អឹង

តើផ្នែកនីមួយៗនៃគ្រោងឆ្អឹងមានតួនាទីដូចម្តេចខ្លះ ?
ផ្នែកនីមួយៗនៃគ្រោយឆ្អឹងមានតួនាទីផ្សេងៗគ្នាដូចជា
  • 1. ការពារខួរក្បាល
  • 2. ការពារសួត និងបេះដូង
  • 3. ការពារខួរឆ្អឹងខ្នង
  • image 2
    ឆ្អឹងមានសារៈសំខាន់ណាស់ ។ ក្រៅពីជួយទ្រទ្រង់ និង​បង្កើតជារូបរាង ឆ្អឹងអាចជួយការពារផ្នែកផ្សេងៗនៃរាងកាយ ។ សន្លាក់អាចពត់បង្វិលកាច់ទៅមុខទៅក្រោយបាន (សន្លាក់ដែលអាចធ្វើឲ្យយើងមានចលនាឡើងលើ ឬចុះក្រោម ឬគ្រវីបានហៅថាសន្លាក់ចល័ត ឯសន្លាក់ដែលគ្រាន់តែធ្វើឲ្យមានចលនាបត់បានតែម្ខាង ឬលាត្រង់ ហៅថាសន្លាក់អឌ្ឍចល័ត) ឆ្អឹងខ្ចីជាទ្រនាប់នៃសន្លាក់ ។

    គ. គ្រោះថ្នាក់នៃឆ្អឹង

    តើឆ្អឹងមានគ្រោះថ្នាក់ដោយសារអ្វី ? តើឆ្អឹងមានគ្រោះថ្នាក់ដូចម្តេចខ្លះ ?
    គ្រោះថ្នាក់ឆ្អឹងមានៈ
  • 1. បំណាក់ឆ្អឹងបិទមុខគឺឆ្អឹងដែលបាក់ពុំបានទៅទម្លុះសាចដុំ ឬស្បែកទេ ។
  • 2. បំណាក់ឆ្អឹងបើកមុខគឺឆ្អឹងដែលបាក់ទៅទម្លុះសាច់ដុំ ឬស្បែករហូតទៅប៉ះនិងសរសៃឈាម (បណ្តាលឲ្យមានឈមហូរ) ។
  • 3. ការគ្រេចគឺការឈឺនៅសន្លាក់ណាដែលបណ្តាលមកពីការផុង ឬបុក ឬប៉ះទង្គិចធ្ងន់ធ្ងរ ។
  • ឃ. វិធីសង្គ្រោះបន្ទាន់ចំពោះគ្រោះថ្នាក់ឆ្អឹង

    តើយើងអាចជួយសង្គ្រោះអ្នកមានគ្រោះថ្នាក់ឆ្អឹងដោយរបៀបណា ? មុននឹងយកអ្នករងគ្រោះទៅកាន់មន្ទីពេទ្យយើងត្រូវជួយសង្គ្រោះអ្នករបួសដូចខាងក្រោម ។
  • ត្រូវចងខ្សែទប់ស្កាត់ផ្នែកខាងលើនៃមុខរបួសដើម្បីកុំឲ្យឈាមហូរ ។
  • រុំមុខរបួសឲ្យរឹងហើយអបឈើឲ្យស្របទៅតាមលំនាំសរីរាង្គកំណើតដើម្បីកុំឲ្យកម្រើកបាន ។
  • ចំពោះបំណាក់ឆ្អឹងបើកមុខគេគប្បីប្រើសម្ភារៈដែលមានរំងាប់មេរោគ ។
  • មុននឹងបញ្ជូនអ្នកមានគ្រោះថ្នាក់ឆ្អឹងទៅកាន់មន្ទីពេទ្យ គេត្រូវយកថង់ដាក់ទឹកកកទៅស្អំចំកន្លែងបាក់ ឬគ្រេចដើម្បីកាត់បន្ថយការឈឺចាប់ ។

    2. សច់ដុំ

    ក. ប្រភេទសាច់ដុំ

    តើសាច់ដុំចែកជាប៉ុន្នានប្រភេទ ? អ្វីខ្លះ ?
    សាច់ដុំចែកជាពីរប្រភេទៈ
  • សាច់ដុំឆន្ទៈ
  • សាច់ដុំអឆន្ទៈ
  • តើសាច់ដុំជាប់ទៅនឹងឆ្អឹងដោយសារអ្វី ?
  • សាច់ដុំជាប់ទៅនឹងឆ្អឹងដោយសារសរសៃពួរ ។
  • សាច់ដុំដែលធ្វើចលនាក្រោមការបញ្ជារបស់យើងហៅថាសាច់ដុំឆន្ទៈ ។ ឧទាហរណ៍ៈ សាច់ដុំដៃ សាច់ដុំកំភួនជើង... ។ រីឯសាច់ដុំដឺលធ្វើចលនាដោយមិននៅក្រោមការបញ្ជារបស់យើងហៅថា សាច់ដុំអឆន្ទៈ ។ ឧទាហរណ៍ៈ ត្របកភ្នែក បេះដូង... ។ សាច់ដុំជាច្រើនធ្វើចលនាជាគូៗ ។ ក្នុងចលនាជាគូនោះសាច់ដុំមួយរួញសាច់ដុំមួយទៀតលា ។

    ខ. គ្រោះថ្នាក់នៃសាច់ដុំនិងវិធីសង្គ្រោះ

    តើសាច់ដុំអាចមានគ្រោះថ្នាក់ដោយសារអ្វី ? តើយើងអាចជួយសង្គ្រោះអ្នកមានគ្រោះថ្នាក់សាច់ដុំដោយរបៀបណា ?
    នៅពេលរត់ ឬហែលទឹកសាច់ដុំកំភួនជើងអាចរមួលឡើងរឹងហើយអាចបណ្តាលឲ្យឈឺចាប់យ៉ាងខ្លាំង ។ ការឈឺចាប់សាច់ដុំបែបនេះហៅថារមួលក្រពើ ។ យើងអាចជួយសង្គ្រោះអ្នកមានគ្រោះថ្នាក់សាច់ដុំដោយៈ
  • លាប និងរឹតថ្នាំជាតិប្រេងដោយថ្នមៗ ។
  • ច្របាច់ និងអង្អែលដោយថ្នមៗលើសាច់ដុំរបួសនេះរហូតដល់វាឈប់រឹង ។
  • គ. កត្តាជំនួយដល់ការលូតលាស់របស់ឆ្ងឺងនិងសច់ដុំ

    ឆ្អឹងនិងសច់ដុំធ្វើឲ្យរាងកាយល្អស្អាត ។ ដូចនេះយើងត្រូវបរិភោគម្ហូបអាហារដែលធ្វើឲ្យឆ្អឹងនិងសាច់ដុំលូតលាស់ដូចជាៈ
  • បរីភោគសាច់ ទឹកដោះគោ ស៊ុត ផ្លែឈើ... ដើម្បីថែរក្សាសាច់ដុំ ។
  • បរីភោគទឹកដោះគោ ស្លឹករុក្ខជាតិពណ៌បៃតង ស៊ុត ថ្លើម... ជួយសាងសង់ឆ្អឹងឲ្យរឹងមាំ ។
  • បរីភោគក្រូចពោធិ៍សាត់ ក្រូចឆ្មារ ក្រូចថ្លុង ប៉េងប៉ោះ បន្លែពណ៌បៃតងសម្រាប់សាងសង់សាច់ដុំនិងធ្វើឲ្យសាច់ដុំរឹងមាំ ។

  • ឆ្អឹងនិងសច់ដុំធ្វើឲ្យរាងកាយល្អស្អាត ដូចនេះតើយើងត្រូវផ្តល់អ្វីខ្លះដល់សាច់ដុំនិងឆ្អឹង ?
    ក្រៅពីចំណីអាហារតើអាចមានកត្តាជំនួយអ្វីខ្លះទៀតដែលអាចធ្វើឲ្យសាច់ដុំនិងឆ្អឹងលួតលាស់បានល្អ ?
    ក្រៅពីចំណីអាហារក៏អាចមានកត្តាជំនួយផ្សេងៗទៀតដែលអាចធ្វើឲ្យឆ្អឹងនិងសាច់ដុំលូតលាស់ល្អបានផងដែសដូចជាៈ
  • ឥរិយាបទល្អក្នុងការដេក ដើរ ឈរ អង្គុយ
  • លំហាត់ប្រាណ និងសម្រាក
  • នៅក្រោមពន្លឺព្រះអាទិត្យពេលព្រឹក (ពីម៉ោង 7រហូតដល់ម៉ោង 9)
  • មេរៀនសង្ខេប

  • គ្រោងឆ្អឹងមាន ឆ្អឹងខ្លះវែង ខ្លះខ្លី ខ្លះមូល ខ្លះសំប៉ែត និងខ្លះតូចៗ ។ ឆ្អឹងខ្លះមាននាទីការពារ ខ្លះសម្រាប់ធ្វើឲ្យមានចលនានិងខ្លះទៀតជាទ្រនាប់នៃសន្លាក់ ។ ឆ្អឹងអាចមានគ្រោះថ្នាក់ដូចជាបំណាក់ឆ្អឹងនិងគ្រេច ។
  • សាច់ដុំជាប់នឹងឆ្អឹងដោយសារសរសៃពួរ ។ សាច់ដុំចែកចេញជាសាច់ដុំឆន្ទៈនិងសាច់ដុំអឆន្ទៈ ។ សាច់ដុំខ្លះធ្វើចលនាជាគូ (មួយលា មួយរួញ) ។ សាច់ដុំខ្លះអាចមានគ្រោះថ្នាក់ដូចជារមួលក្រពើ... ។
  • ដើម្បីថែរក្សាឆ្អឹង និងសាច់ដុំឲ្យរឹងមាំ ព្រមទាំងមានសុខភាពល្អ យើងត្រូវបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណ សម្រាកនិងអនុវត្តឥរិយាបថ ដេក ដើរ ឈរ អង្គុយ ឲ្យបានត្រឹងត្រូវ ។
  • សំណួរ

    ក. ចូរជ្រើសរើសចម្លើយដែលត្រឹមត្រូវ ។
    ខ. ចូរឆ្លើយសំណួរខាងក្រោមនេះ
    គ. ចូរភ្ជាប់ន័យពីជូរ (A) ទៅជួរ (B) ឲ្យមានន័យត្រឹមត្រូវ ។
    A B ចម្លើយ
    1. សាច់ដុំធ្វើឲ្យមាន ក. ដោយសារសាច់ដុំ ។ 1.
    2. សាច់ដុំជាប់នឹងឆ្អឹង ខ. ហៅថាសាច់ដុំឆន្ទះ ។ 2.
    3. ឆ្អឹងអាចធ្វើចលនាបាន គ. ធ្វើឲ្យកុមារក្លាយជាពិការបាន ។ 3.
    4. នៅពេលសាច់ដុំធ្វើចលនាក្រោមបញ្ជាររបស់យើង ឃ. ចាប់ពីពេលទើបនឹងកើតរហូតដល់អាយុ 5 ឆ្នាំ ។ 4.
    5. ជំងឺស្វិតដៃជើងអាច ង. រូបរាងច្បាស់លាស់និងធ្វើចលនាបាន ។ 5.
    6. កុមារទាំងអស់ត្រូវតែផឹកថ្នាំបង្ការជំងឺស្វិតដៃជើង ជាដាច់ខាត ច. ដោយសារសរសៃមាំស្វិតហៅថាសរសៃពួរ ។ ។ 6.
    ឃ. ចូរបំពេញល្បះខាងក្រោមឲ្យមានន័យត្រឹមត្រូវ
    ច. ការងារស្រាវជ្រាវ