<html>
<head>
html_01
<title >html_01</title >
</head>
<body>
<p>
<em>ដំណាំស្រូវ</em>
<div>
ដំណាំសំខាន់បំផុត នៅប្រទេសកម្ពុជាគឺដំណាំស្រូវ។ គេដាំស្រូវស្ទើរគ្រប់ទីកន្លែងទាំងអស់
គេធ្វើស្រែពីរដងក្នុងមួយឆ្នាំ គឺស្រែវស្សា និងស្រែប្រាំង។ ស្រែប្រាំង គេចាប់ធ្វើនៅពេលទឺកស្រក។
គេធ្វើស្រូវប្រាំងនៅតាមមាត់បឺងទំនាបទន្លេ មាត់ព្រែក ឫស្ទឺងដែលមានទឺកពុំដាច់។
ប្រជាជន់មួយចំនួន ពិសេសប្រជាជននៅខេត្តបាត់ដំបង បន្ទាយមានជយ័ចូលចិត្តដាំស្រូវផ្កាម្លិះ
ផ្កាខ្ញី នាងអំ ផ្ការំដួល ព្រោះស្រូវទាំងនេះមានឱជារសឆ្ងាញ់ពិសា។
</div>
<div>
បច្ចុប្បន្ន វិស័យកសិកម្មកាន់តែអភិវឌ្ឍ ប្រជាកសិករច្រើនធ្វើស្រូវប្រពលវប្បកម្មនិងស្ទូងស្រូវមួយដើម តាមការណែនាំរបស់ក្រសួងកសិកម្ម
ដើម្បីសន្សំសំចៃពូជ និងទទួលបានផលច្រើន។ លើសពីនេះទៅទៀត កសិករបានទទួលការណែនាំឲ្យប្រើជីធម្មជាតិ និងជីកំប៉ុស។
បច្ចុប្បន្ន កសិករមួយចំនួន បោះជំហានទៅប្រើគោយន្ត ដើម្បីភ្ជួរដីនិងប្រើម៉ាសុីនបូមទឺក ម៉ាសុីនបោកស្រូវជំនួសកម្លាំងគោក្របី។
ពួកគាត់ទទួលផលបានច្រើន ធ្វើឲ្យជីវភាពពួកគាត់ធូរធារជាលំដាប់។
</div>
</p>
</body>
</html>