ច្បាប់ល្បើកថ្មី

ម៉ែឪមានគុណ
គុណមានទម្ងន់
ធ្ងន់ដូចប្រឹថពី
គ្មានអ្វីនឹងសង
គុណលោកទាំងទ្វី
មាសប៉ុនគិរី
ថ្លៃពុំស្មើហោង ។
រីគ្រូបាធ្យាយ
គួរទុកដូចម្តាយ
ឪពុកយើងផង
ប្រិតប្រៀនប្រដៅ
ដោយនៅគន្លង
ពុំឲ្យឆ្គាំឆ្គង
នឹងច្បាប់សាលា ។
កុំឆ្មើងអាងបុណ្យ
ស្រដីឲ្យទន់
ពោលពាក្យពីរោះ
ខ្លួនអ្នកនឹងថ្កើង
នឹងឡើងសក្កិយស
កុំឆ្លៀតនាំឈ្លោះ
ញុះញង់អ្នកធំ ។
កុំស្អប់អ្នកតូច
បើមើលគ្នាខូច
គួរគិតប្រមិល
ទោសគ្នាតិចតួច
ផ្តួចឡើងជាធំ
ផ្សែងពួតជាដុំ
ផ្លុំឆេះជាភ្លើង ។