ម្តាយឪពុកនិងកូន
បីដូចខ្លួននិងស្រមោល
ឃើញខុសកុំដេញដោល
កុំថ្កោលទោសអ្នកមានគុណ ។
ល្ងង់ខ្លៅត្រូវតែសួរ
ពាក្យឲ្យគួរកុំឲ្យស៊ុន
យកពាក្យផ្អែមជាមុន
ទន់លំទោនឱនប្រណិប័តន៍ ។
ទោះម៉ែឪស្លូតកាច
គួរតែខ្លាចដូចមហាក្សត្រ
ម្តាយជេរពិរបីម៉ាត់
គួរតែស្ងា់ស្ងៀមឲ្យឈឹង ។
ល្អមិនក្រយូរ
ស្វែងរៀនរកគ្រូ
ស៊ូកុំស្តាយទ្រព្យ
គ្រូវាយកុំខឹង
ឲ្យប្រឹងខុំផ្គាប់
ចេះមន្តសាយសព្វ
ត្រលប់ជាមាន ។