កូនចៅស្រីៗ
ក្រមុំសាវខ្ចី
រៀនឆោតឱ្យល្មម
ប្រុសស្មើម៉ែឪ
ឆូវឆប្រលោម
មើលរូបមើលឆោម
កុំព្រមដោយងាយ​ ។
កុំក្និចក្នក់ក្នាញ់
បើចិត្តស្រឡាញ់
កុំចេញនិយាយ
បើស្អប់កុំប្តឹង
កុំខឹងកុំធ្លាយ
កុំរួសកុំរាយ
កុំងាយធ្វើស្និទ្ធ ។
កុំដើរប្រាប់គេ
កុំអាងអួតជេរ
ក្រែងប្រុសចិត្តឈឹ
នៅឱ្យតែនឹង
កុំរវល់ធ្វើស្និទ្ធ
ប្រុសនឹងអាណិត
គិតចូលដណ្តឹង ។