កូនចៅប្រុសស្រី
រកប្រពន្ធប្តី
ឱ្យរកស្រុកជិត
បើរកស្រុកឆ្ងាយ
ឱ្យម្តាយពិនិត្យ
ឱ្យត្រឹមត្រូវពិត
ពូជពង្សាវតារ​ ។
កូនអើយអ្នកចាំ
កុំជឿខែឆ្នាំ
កុំជឿតម្រា
ពាក្យក្បួនតម្រាយ
កើតពីមនុស្សចារ
ពីដូនពីតា
ចារតាមសម្គាល់ ។