កុំអួតកុំអាង
កុំដើរមើលរាង
មើលអង្គអាត្មា
កុំដើរផ្ទះគេ
ហួសពេលវេលា
កុំទៅធានា
ទ្រព្យគេទាំងឡាយ​ ។
កាន់ឫកឱ្យខ្ពស់
ឱ្យខ្ពើមពាក្យឈ្លោះ
ទើបបានជាគាប់
យកឆោតដាក់ខ្លួន
ច្រើនមានគេរាប់
បើខ្លួនឥតទ្រព្យ
កុំធ្លាប់ហ៊ានខ្ចី ។