កុំដៀលអ្នកស្រែ
ត្រកូលឯងខ្មែរ
កុំប្រែក្រឡាស់
ក្រលេកឃើញគុណ
ទន់ភ្លន់សំពះ
កុំធ្វើអ្នកណាស់
កុំត្មះអ្នកក្រ​ ។
អ្នកកុំភ្លេចគុណ
គ្រូលេខនព្វន្ត
គ្រូសូត្រអក្សរ
កុំចាប់ដៃទាញ
គំនាប់ងក់ក
កុំជជែកត
ស្មើមិត្តសំឡាញ់ ។