បណ្តាំក្រមង៉ុយ

ឃើញឫកគេល្អ
ទោះបីមានក្រ
យកគេជាញាតិ
គួររាប់អ្នកក្រៅ
ផៅអ្នកឯទៀត
រាប់រើសមាយាទ
សុចរិតត្រឹមត្រូវ​ ។
រៀនបទរៀនបាទ
កុំកោងហូសខ្នាត
កុំភ្លាត់ហួសផ្លូវ
កុំភ្លើនភ្លេចម៉ែ
កុំប្រែហួសឪ
ឃើញចាស់សក់ស្កូវ
កុំសូវមើលងាយ ។