ដោយសារល្ពៅមានរូបរាងគ្រើម ទើបធ្វើឲ្យវាអាចផ្លាស់ទីផុតមកដល់ទីទួលខ្ពស់បាន។
ឪឡឹក និងត្រសក់ស្រូវ ប្រឺងរមៀលខ្លួនមកលើទីទួល ប៉ុន្តែដោយសារខ្លួនវារលោង ធ្វើឲ្យរអិល
មិនអាចផ្លាស់ទីបាន។ ឪឡឹក និងត្រសក់ស្រូវហៀបនឹងត្រូវដីហូរច្រោះដាច់ឬសទៅហើយ។
សំណាងល្អ ល្ពៅឃើញដូចនោះ ក៏ប្រមូលគ្នាជួយប្រមៀលពួកវាទៅកាន់ទីទួលទាន់ពេល។