ល្ពៅតូចចិត្តណាស់។ វាក៏ខំរកវិធីដើម្បីធ្វើឲ្យខ្លួនវារលោងដូចគេ។
វាប្រឹងដុសខ្លួននិងដី ប៉ុន្តែខ្លួនវាកាន់តែប្រឡាក់ថែមទៀត។
ពេលឃើញដូចនេះ ត្រសក់ស្រូវ និងឪឡឹកសើចចំអកកាន់តែខ្លាំង។
ល្ពៅក៏គិតរកវិធីលាងសម្អាតខ្លួន។
ពេលម្ចាស់ចម្ការស្រោចទឹក ល្ពៅប្រឹងលាងសម្អាតរាងកាយ។
ប៉ុន្តែមិនទាន់បានស្រោចផង ស្រាប់តែម្ចាស់ទៅស្រោចដំណាំផ្សេងទៅវិញ។