ចូរអានអត្ថបទ រួចឆ្លើយនឹងសំណួរខាងក្រោម ។

កថាខណ្ឌ

ក. បញ្ញត្តិកថាខណ្ឌ

កថាខណ្ឌ គឺជាល្បះមួយចំនួន ដែលសរសេរអំពីប្រធានបទមួយ ឬល្បះមួយក្រុមដែលមានទំនាក់ទំនងគ្នា ហើយនិយាយអំពីគោលគំនិតណាមួយ ។
  • ការចាប់ផ្តើមបន្ទាត់ គឹជាការចាប់ផ្តើមនៃកថាខណ្ឌ
  • ខ. គោលសំខាន់ៗនៃទម្រង់កថាខណ្ឌ

  • កថាខណ្ឌល្អមានលក្ខណៈដូចខាងក្រោម ៖
    1. មានការណែនាំខាងដើម ដែលផ្តោតទៅលើប្រធានបទ ។
    2. ល្បះទាំងអស់ក្នុងកថាខណ្ឌ ត្រូវបង្ហាញពីគំនិតមួយ ឬប្រធានបទមួយ ។
    3. គំនិត មានទំនាក់ទំនងគ្នា តាមលំដាប់លំដោយ ។ ល្បះនីមួយៗត្រូវភ្ជាប់គ្នាដោយពាក្យភ្ជាប់សេចក្តី ។
    4. ផ្តល់សេចក្តីលំអិតគ្រប់គ្រាន់ ដើម្បីគាំទ្រគំនិតសំខាន់ ។
    5. ល្បះនីមួយៗត្រឹមត្រូវ តាមក្បួនវេយ្យាករណ៍ ។
    6. ប្រើទម្រង់ល្បះផ្សេងៗ ក្នុងការពណ៌នា ។
    7. ការបញ្ចប់ ឬសេចក្តីសន្និដ្ឋាន ជាល្បះចុងក្រោយរបស់កថាខណ្ឌ ។