ចូរអានអត្ថបទ រួចឆ្លើយនឹងសំណួរខាងក្រោម ។

រឿង ស្មាន់ ទីទុយ និងអណ្តើក

កាលពីព្រងនាយ មានស្មាន់ ទីទុយ និងអណ្តើកយកគ្នាជាក្លើ ។ ថ្ងៃ​មួយ ស្មាន់ចេញទៅ រកសុី ក៏ជាប់អន្ទាក់ព្រាន ។ ទីទុយនិងអណ្តើកបាត់ស្មាន់យូរពេក នាំគ្នាដើររកលុះ ដលជាយព្រៃ ក៏ឃើញស្មាន់ជាប់អន្ទាក់ ។ ទីទុយនិងអណ្តើក ស្ម័គ្រទទួលជួយដោះទុក្ខមិត្ត ។ ទីទុយហើរទៅពាំទឹកមកស្រោចខ្សែឱ្យទន់ ឯអណ្តើកក៏ខាំកកេរផ្តាចខ្សែ អន្ទាក់ ។ ទីទុយនិងអណ្តើក ព្យាយាមខាំកាត់អន្ទាក់ទើបបានពីរធ្លុង ក៏ជួនជាព្រានព្រៃមក ។ សត្វទាំងពីរប្រាប់ស្មាន់ថា ព្រានមកជិតដល់ហើយ ឱ្យស្មាន់ខំប្រឹងបោលកន្ត្រាក់ខ្លួនឯង ព្រោះខ្សែអន្ទាក់នៅសល់តែមួយធ្លុងទៀតទេ ។ ពេលនោះ ព្រានព្រៃក៏មកដល់ល្មម ។ ទីទុយនិងអណ្តើកក៏ចូលទៅពួនក្នុងព្រៃ ចាំមើលដំណើរស្មាន់ ។ ឃើញព្រានមកដល់ជិតខ្លួន ស្មាន់ស្ទុះកន្ត្រាក់ផ្តាច់អន្ទាក់នោះបាន ហើយបោលចូលព្រៃបាត់ ។ ព្រាននឹកស្តាយស្មាន់ណាស់ រត់ដេញតាម តែតាមមិនទាន់ ក៏ប្រទះឃើញអណ្តើកដែលពួនទៅវិញ ។ ព្រានចាប់អណ្តើក ហើយក៏វិលមកធ្វើអន្ទាក់នោះទៀត ។ ទីទុយឃើញព្រានចាប់អណ្តើកបាន ក៏ប្រាប់ស្មាន់ ឱ្យខ្លែងធ្វើជាបាក់ជើងដើរទៅក្បែរព្រានព្រៃ ប្រើឧបាយកលមាយាឱ្យ ព្រានព្រៃដេញ ។ ឆ្លៀតពេលនោះ ស្មាន់ត្រូវរត់គេចមកក្រោយ ខាំពាំអណ្តើកបោលចូលព្រៃឱ្យរួចពីដៃព្រាននោះ ។ ស្មាន់ដើរជិតដល់ព្រាន ក៏ធ្វើអាការជាបាក់ជើងម្ខាង បោលតែជើងបីចំពោះមុខព្រាន ។ ព្រានស្មានថា ស្មាន់បាក់ជើងមែន ក៏ចោលអណ្តើកទៅលើគុម្ពស្បូវរត់តាមស្មាន់ ។ ស្មាន់ដឹងថា ព្រានចោលអណ្តើកហើយក៏រឹតតែធ្វើកលបោកឱ្យព្រាន ដេញចេញផុតពីព្រៃស្បូវ ។ បានឱកាសល្អ ស្មាន់បោលគេចមកក្រោយ ពាំអណ្តើកបោលផ្លោះចូលទៅក្នុងព្រៃធំ ។ ទីទុយហើរនាំផ្លូវដរាបដល់ព្រៃមួយ ដែលផុតព្រានដើរដល់ ។ សត្វទាំងបី នាំគ្នារស់នៅក្នុងព្រៃជាសុខសាន្ត ។

សំណួរ

  1. តើស្មាន់ ទីទុយ និងអណ្តើកត្រូវជាអ្វីនិងគ្នា ?


  2. តើទីទុយនិងអណ្តើកជួយស្មាន់ដូចម្តេចខ្លះ ?


  3. តើទីទុយនិងស្មាន់ជួយអណ្តើកដូចម្តេចខ្លះ ?


  4. តើអ្នកមានចំណាប់អារម្មណ៍ដូចម្តេច ចំពោះរឿងនេះ ? ព្រោះអ្វី ?


លំហាត់

ក. តើរឿងនេះចង់អប់រំដូចម្តេច ? ចូរជ្រើសរើសចម្លើយត្រឹមត្រូវមួយ ។






ខ. ចូររកពាក្យន័យដូចនឹងពាក្យ "ក្លើ ប្រហារ" ។


គ. ចូររកពាក្យសូរដូចនឹងពាក្យ "ទុក្ខ គុម្ព" ។


ឃ. ចូរប្រើបទានុក្រមដើម្បីអាន និងរកន័យរបស់ពាក្យ












ង. តើរឿងនេះបានបញ្ចប់ដូចម្តេច ? ចូរជ្រើសរើសចម្លើយត្រឹមត្រូវមួយ ។