Day:.........Month:..........Year:...........



Total Core =
00:00:00


ការផ្សព្វផ្សាយពីផលអាក្រក់នៃថ្នាំជក់

សេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកលើវិស័យកសិកម្ម ។ អាស្រ័យហេតុនេះហើយ បានជារាជរដ្ឋាភិបាល យកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រីកដំណាំឧស្សាហ៍កម្មស្ទើរគ្រប់ទីកន្លែង ។ ក្រសួងកសិកម្ម ក៏បានយកចិត្តទុកដាក់ផ្សព្វផ្សាយ និងពន្យល់ដល់កសិករឱ្យខំដាំដំណាំផ្សេងៗ ដែលបម្រើឱ្យឧស្សាហ៍កម្ម ។ ជាក់ស្តែង កាលពីចុងខែមិថុនា ឆ្នាំ ២០០៧កន្លងទៅនេះ បុគ្កលិកមន្ទីរកសិកម្មខេត្តកំពង់ចាមបានចុះទៅសួរសុខទុក្ខប្រជាជនក្នុងស្រុកក្រូចឆ្មារ ដែលនិយមដាំដំណាំថ្នាំជក់តាំងពីយូរណាស់មកហើយ ។ ជាមួយនេះដែរអស់លោកបានពន្យល់ពីផលអាក្រក់នៃការដាំថ្នាំជក់ ។ ពួកគាត់បានពន្យល់ថា ការដាំថ្នាំជក់ទាមទារពលកម្មខ្លាំង និងចំណាយប្រាក់ច្រើន សម្រាប់ទិញជី និងថ្នាំសម្លាប់សត្វល្អិត ចំណែកផលទទួលបានមិនចំណេញប៉ុន្មានឡើយ ។ ម្យ៉ាងទៀត អ្នកដាំថ្នាំជក់រងគ្រោះថ្នាក់ក្នុងការងារជាច្រើន ដោយការប៉ះពាល់ថ្នាំសម្លាប់សត្វល្អិត និងការពុលដោយសារធាតុគីមីពុលនីកូទីន ។ កុមារនិងមនុស្សពេញវ័យ ច្រើនទទួលរងគ្រោះដោយការជ្រាបចូលនៃនីកូទីនតាមស្បែក នៅពេលពួកគេប៉ះពាល់ស្លឹកថ្នាំជក់ ធ្វើឱ្យគេចង់ក្អួត ឈឺក្បាល ពិបាកដកដង្ហើម អស់កម្លាំង វិលមុខ ។ល។ បន្ថែមលើនេះទៀតកសិករត្រូវកាប់បំផ្លាញព្រៃឈើយ៉ាងច្រើនដើម្បីយកមកសម្ងួត និងចំហុយស្លឹកថ្នាំដែលជាហេតុធ្វើឱ្យជាតិខាតបង់យ៉ាងច្រើន ។
នៅទីបញ្ចប់ គេបានណែនាំប្រជាកសិករឱ្យងាកមកដាំដំណាំកសិឧស្សាហ៍កម្ម មាន ដំឡូង អំពៅ ល្ហុងខ្វង ស្វាយចន្ទីវិញ ព្រោះវាផ្តល់ប្រាក់ចំណូលច្រើនជាងការដាំថ្នាំជក់ហើយមិនបង្កគ្រោះថ្នាក់ទៀតផង ។

ចូរអានអត្ថបទខាងលើ រូចបំពេញល្បះខាងក្រោមឲ្យបានត្រឺមត្រូវ។





ចូរស្តាប់សំលេង រួចសរសេរពាក្យក្នុងប្រអប់អោយបានត្រឺមត្រូវ






















សំណួរ

  1. តើអ្នកណា ចុះពន្យល់ប្រជាកសិករនៅស្រុកក្រូចឆ្មារ?
  2. តើបុគ្គលិកកសិកម្ម បានពន្យល់ពីផលអាក្រក់នៃថ្នាំជក់ដូចម្តេចខ្លះ​ ?
  3. តើគេចង់ឱ្យប្តូរពីដំណាំថ្នាំជក់ទៅជាដំណាំអ្វីខ្លះ ? ហេតុអ្វី ?
  4. ចូរជ្រើសរើសពក្យដែលជានាមអសាធារណ៍ ក្នុងល្បះខាងក្រោម
    អ្នកភូមិខ្ញុំ ប្រឡេះគ្រាប់ស្វាយចន្ទី ។
  5. ចូរជ្រើសរើសពក្យដែលជានាមអសាធារណ៍ ក្នុងល្បះខាងក្រោម
    ពូព្រីង គាបទឹកត្នោតធ្វើស្ករ ។
  6. ចូរជ្រើសរើសពក្យដែលជានាមអសាធារណ៍ ក្នុងល្បះខាងក្រោម
    តាសុខ ដឹកអាអាលទៅលាងទឹកត្រពាំង ។
  7. ចូរជ្រើសរើសពក្យដែលជានាមអសាធារណ៍ ក្នុងល្បះខាងក្រោម
    នៅខេត្តរតនគីរី មានចម្ការកាហ្វេច្រើន ។
  8. ចូរជ្រើសរើសពក្យដែលជានាមអសាធារណ៍ ក្នុងល្បះខាងក្រោម
    ឈើប្រណីតមាន បេង នាងនួន កកោះ ធ្នង់... ។
  9. ចូរជ្រើសរើសពក្យដែលជានាមអសាធារណ៍ ក្នុងល្បះខាងក្រោម
    រតនាបេះផ្លែស្វាយខ្ទិះ ឯបុប្ផាញាំចេកពងមាន់ ។
  10. ចូរជ្រើសរើសពក្យដែលជានាមអសាធារណ៍ ក្នុងល្បះខាងក្រោម
    ឪពុកខ្ញុំ កាប់ដើមពោតឱ្យអាត្នោតសុី ។