Mental Arithmetic Level 3_04 on Day:.........Month:..........Year:...........



Total Core =
00:00:00


ដំណាំស្រូវ

ដំណាំសំខាន់បំផុត នៅប្រទេសកម្ពុជាគឺដំណាំស្រូវ។ គេដាំស្រូវស្ទើរគ្រប់ទីកន្លែងទាំងអស់
គេធ្វើស្រែពីរដងក្នុងមួយឆ្នាំ គឺស្រែវស្សា និងស្រែប្រាំង។ ស្រែប្រាំង គេចាប់ធ្វើនៅពេលទឺកស្រក។
គេធ្វើស្រូវប្រាំងនៅតាមមាត់បឺងទំនាបទន្លេ មាត់ព្រែក ឫស្ទឺងដែលមានទឺកពុំដាច់។
ប្រជាជន់មួយចំនួន ​ពិសេសប្រជាជននៅខេត្តបាត់ដំបង បន្ទាយមានជយ័ចូលចិត្តដាំស្រូវផ្កាម្លិះ
ផ្កាខ្ញី នាងអំ ផ្ការំដួល​​​ ព្រោះស្រូវទាំងនេះមានឱជារសឆ្ងាញ់ពិសា។
បច្ចុប្បន្ន វិស័យកសិកម្មកាន់តែអភិវឌ្ឍ ប្រជាកសិករច្រើនធ្វើស្រូវប្រពលវប្បកម្មនិងស្ទូងស្រូវមួយដើម តាមការណែនាំរបស់ក្រសួងកសិកម្ម
ដើម្បីសន្សំសំចៃពូជ​ និងទទួលបានផលច្រើន។​ លើសពីនេះទៅទៀត កសិករបានទទួលការណែនាំឲ្យប្រើជីធម្មជាតិ និងជីកំប៉ុស។
បច្ចុប្បន្ន កសិករមួយចំនួន បោះជំហានទៅប្រើគោយន្ត ដើម្បីភ្ជួរដីនិងប្រើម៉ាសុីនបូមទឺក ម៉ាសុីនបោកស្រូវជំនួសកម្លាំងគោក្របី។
ពួកគាត់ទទួលផលបានច្រើន ធ្វើឲ្យជីវភាពពួកគាត់ធូរធារជាលំដាប់។

ចូរអានអត្ថបទខាងលើ រូចបំពេញល្បះខាងក្រោមឲ្យបានត្រឺមត្រូវ។





ចូរស្តាប់សំលេង រួចសរសេរពាក្យក្នុងប្រអប់អោយបានត្រឺមត្រូវ






















សំណួរ

  1. តើសេដ្ឋកិច្ចកម្ពុជាពឺងផ្អែកលើអ្វី?
  2. តើនៅប្រទេសកម្ពុជា គេធ្វើស្រូវប៉ុន្មានដងក្នុងមួយឆ្នាំ?
  3. ហេតុអ្វីបានជាកសិករ​ ធ្វើស្រូវប្រពលវប្បកម្ម និងដាំស្រូវមួយដើម?
  4. តើការប្រើជីធម្មជាតិ និងជីកំប៉ុសមានអត្ថប្រយោជន៍ដូចម្តេច?
  5. តើកសិកម្មនៅកម្ពុជា មានការអភិវឌ្ឍដែរឫទេ? ហេតុអ្វី ?
  6. ដូចម្តេចដែលហៅថានាមអសារធារណ៍?
  7. កថាខណ្ខទី១ក្នុងអត្ថបទខាងលើ គេនិយាយអំពីប្រធានបទអ្វី?
  8. កថាខណ្ខទី២ក្នុងអត្ថបទខាងលើ គេនិយាយអំពីប្រធានបទអ្វី?
  9. ចូរជ្រើសរើសកន្សោមពាក្យ ដែលជាគំនិតសំខាន់ៗរបស់កថាខណ្ឌទី២
  10. ដូចម្តេចដែលហៅថារឿងពិត ឫពិតកថា?