Mental Arithmetic Level 3_03 on Day:.........Month:..........Year:...........



Total Core =
00:00:00


ភូមិពណ៌បៃតង

គ្រួសារសុភា រស់នៅតាមមាត់សមុទ្រ។​ នៅជុំវិញផ្ទះសុភា គ្មានដំណាំអ្វីបន្តិចបន្តួចឡើយ។ ថ្ងៃមួយ គ្រូណែនាំសិស្សដែលមានលំនៅតាមមាត់សមុទ្រឱ្យដាំដំណាំ និងបន្លែផ្សេងៗ។ សុភាព្រួយចិត្តក៏ពិគ្រោះជាមួយឪពុកម្តាយ។​ ម្តាយសុភាឱ្យយោបល់ ៖ "យើងគួរលើករងដាំបន្លែនៅក្រោយផ្ទះ"។ ឪពុកសុភាជំទាស់ ៖ "កូនមិនអាចធ្វើរងដាំដំណាំបានទេ ព្រោះទឺកលិចដំណាំនឺងរលួយអស់ បើកូចចង់ដាំ កូនយកទូកចាស់របស់យើងនៅក្រោយផ្ទះមកធ្វើបង្គងដាក់វាឱ្យផុតពីទឺកប្រៃរួចយកដីនិងជីមកដាក់ក្នុងទូក កូនអាចដាំអ្វីៗតាមចំណង់"។
ស្អែកឡើង ឪពុកសុភានិងសុភា នាំគ្នារកឈើមកកល់ទូក ។ ឯម្តាយសុភា យកផើងមកដាក់ដីរួចដាក់លើធ្នើរ ។ បន្ទាប់មក គាត់យកគ្រាប់ពូជបន្លែមកកប់ក្នុងផើង ។ ឯសុភានិងប្អូនប្រុសយកកូនត្រប់ ម្ទេស ប៉េងប៉ោះ ជិរ ស្លឺកគ្រៃ មកដាំក្នុងទូក​ ។ ពីរខែក្រោយមកស្លឺកគ្រៃបែកគុម្ព ត្រប ប៉េងប៉ោះ ម្ទេស ចេញផ្កា គួរឱ្យចង់គយគន់ ។
សុភានិងគ្រួសាររីករាយយ៉ាងខ្លាំង ដោយឮពាក្យសរសើររបស់អ្នកភូមិ និងឃើញដំណាំជុំវិញផ្ទះមានពណ៌បៃតងស្រស់ ។ ម្យ៉ាងទៀត ដំណាំទាំងនេះ អាចជួយផ្គត់ផ្គង់គ្រួសារសុភាបានមួយកម្រិតដែរ ។

ចូរអានអត្ថបទខាងលើ រូចបំពេញល្បះខាងក្រោមឲ្យបានត្រឺមត្រូវ។





ចូរស្តាប់សំលេង រួចសរសេរពាក្យក្នុងប្រអប់អោយបានត្រឺមត្រូវ






















សំណួរ

  1. តើសុភា មានគម្រោងចង់ធ្វើអ្វី?
  2. តើឪពុកម្តាយសុភា ផ្តល់យោបល់ដល់កូនគាត់ដូចម្តេចខ្លះ?
  3. សុភានិងគ្រួសារ សម្រេចបំណងដែរ ឬទេ ?
  4. តើសុភាមានអារម្មណ៍ដូចម្តេច ពេលឮពាក្យសរសើររបស់អ្នកភូមិ?
  5. តើដំណាំទាំងនោះ អាចផ្គត់ផ្គង់គ្រួសារសុភាបានយ៉ាងដូចម្តេច?
  6. ដូចម្តេចដែលហៅថា បទានុក្រម ?
  7. តើកថាខណ្ខដែលល្អមានលក្ខណះដូចម្តេចខ្លះ?
  8. ដុចម្តេចដែលហៅថាកថាខណ្ខ?
  9. ដើម្បីសរសេរកថាខណ្ខ តើគេត្រូវអនុវត្តលំនាំណាខ្លះ?
  10. តើអព្ភន្តរសញ្ញា ឬសញ្ញាក្បៀសបើកបិតគេប្រើសំរាបធ្វើអ្វី?