គម្រោងតែង

១. សេចក្តីផ្តើម

ឈ្មោះ មិត្តភក្តិ អាយុ ថ្នាក់រៀន ។

២. តួសេចក្តី

ពណ៌នាអំពីរូបរាង ឬភិនភាគពិសេសផ្សេងៗ ៖
  • លក្ខណៈទូទៅ ៖ អាយុ មាឌ កម្ពស់ សម្បុរ...
  • ឥរិយាបថ ៖ ការដើរ ការនិយាយស្តី ការលេង...
  • ការស្លៀកពាក់ ៖
  • គុណសម្បត្តិ ៖ ឧស្សាហ៍ ព្យាយាមរៀនសូត្រ មករៀនទៀងទាត់ គោរពវិន័យ មានប្រាជ្ញាឈ្លាសវៃ ជួយធុរៈឪពុកម្តាយ... ។
  • ៣. សេចក្តីបញ្ចប់

    ចំណាប់អារម្មណ៌របស់អ្នកចំពោះមិត្តភក្តិនោះ (តើអ្នកស្រឡាញ់ ឬចូលចិត្តចងមិត្តជាមួយមិត្តភក្តិនោះដែរ ឬទេ ?)
    ពេលសរសេររួច ចូរអ្នកពិនិត្យសំណេរលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ។
    1. តើអ្នកបានដាក់ចំណងជើងអត្ថបទហើយ ឬនៅ ?
    2. តើល្បះទាំងអស់សុទ្ធតែរៀបរាប់ពីមិត្តអ្នកមែន ឬទេ ?
    3. តើល្បះមានសំដាប់លំដោយ ឬនៅ ?
    4. តើអក្ខរាវិរុទ្ធត្រឹមត្រូវ ឬទេ ?
    5. តើកថាខណ្ឌនីមួយៗចាប់ផ្តើមបន្ទាត់ហើយ ឬនៅ ?