ចូរអានអត្ថបទ រួចឆ្លើយនឹងសំណួរខាងក្រោម ។

កល្យាណមិត្ត
ចូរអានអត្ថបទ រួចឆ្លើយនឹងសំណួរខាងក្រោម ។
នៅសាលរៀន ខ្ញុំមានមិត្តភក្តិច្រើនណាស់ ។ យើងស្រឡាញ់រាប់រកគ្នាបីដូចបងប្អូនរួមឧទរ ។ មិត្តខ្ញុំជាមិត្តល្អ គួរឱ្យមានទំនុកចិត្ត និងការកក់ក្តៅ ។ មិត្តល្អមានសន្តានចិត្តស្មោះស បរិសុទ្ធ ឥតលាក់លៀម​ ឥតពុតត្បុត ។ យើងលើកសរសើរមិត្ត ដែលបានប្រព្រឹត្តល្អ ហើយពន្យល់ណែនាំនមិត្តខ្លះ ដែលប្រព្រឹត្តខុសឆ្គងឱ្យមានចរិត ចរិយាត្រឹមត្រូវអនុវត្តតាមការទូន្មានប្រៀនប្រដៅរបស់លោកគ្រូ ។ គ្រប់កាលៈទេសៈ មិត្តល្អតែងជួយធុរៈគ្នា ជួយឧបត្ថម្ភគ្នា ឱ្យមានសេចក្តីសុខក្សេមក្សាន្ត ។ យើងមិនដែលបោះបង់ចោលគ្នានៅគ្រាអាសន្នឡើយ ។ មិត្តល្អ គឺជាកល្យានមិត្ត ។
ដូចនេះយើងយល់ថា កុលបុត្រ កុលធីតា ត្រូវពិនិត្យពិចារណាឱ្យបានច្បាស់លាស់មុននឹងចងស្ពានមេត្រីនឹងជនណាម្នាក់ ។ ពុទ្ធភាសិតមួយបានពោលថា " ត្រូវរាប់រកបុគ្គល់ល្អប្រកបដោយសប្បុរសធម៌ដ៏ឧត្តម ដែលមានសក្ខណៈជាកល្យានមិត្ត" ។

សំណួរ

  1. នៅសាលារៀន តើអ្នកមានមិត្ត ឬទេ ?


  2. តើមិត្តរបស់អ្នកមានលក្ខណៈយ៉ាងណាខ្លះ ?


  3. តើមនុស្សប្រភេទណា ដែលយើងគួរយកជាមិត្ត ?


  4. ក្នុងការរាប់រកមិត្ត តើពុទ្ធសុភាសិតបានពោលថាដូចម្តេច ?