ចូរអានអត្ថបទ រួចឆ្លើយនឹងសំណួរខាងក្រោម ។

សព្វនាម

ចូរអានឧទាហរណ៍នីមួយៗខាងក្រោម ។ ពាក្យមានគំនូសពីក្រោមជាសព្វនាម ។
  1. ខ្ញុំ មានមិត្តជិតស្នេទ្ធច្រើន ។
  2. ពួកយើង តែងជួយធុរៈគ្នាទៅវិញទៅមក ។
  3. សុខា​ ជាមិត្តល្អរបស់ខ្ញុំម្នាក់ ។ វា ជាកូនកំព្រាឪពុកម្តាយ ។
  4. តើអ្នកណា ជាមិត្តភក្តិថ្មីរបស់ឯង ? ធារ៉ា ។
  5. មិត្តល្អតែងជួយគ្នាក្នុងគ្រាមានអាសន្ន ។ នេះ ជាទង្វើដ៏ប្រពៃ ។
  6. ពាក្យ​ "ខ្ញុំ ពួកយើង" បង្ហាញបុគ្គលចូលរួមក្នុងការបា្រស្រ័យទាក់ទងគ្នា ។
    ពាក្យ​ "វា" ប្រើជំនួសនាមសុខា ដែលនិយាយរួចមកហើយ ។
    ពាក្យ​ "អ្នកណា" ប្រើជំនួសនាមធារ៉ា ដែលគេនិយាយនៅពេលបន្ទាប់ ។
    ពាក្យ​ "នេះ" ប្រើជំនួសល្បះ ដែលនិយាយរួចមកហើយ ។
    ពាក្យ​ "ខ្ញុំ ពួកយើង វា អ្នកណា នេះ" ជាសព្វនាម ។

សព្វនាម ជាពាក្យសម្រាប់ប្រើជំនួសនាម ឬកន្សោមនាម និងសម្រាប់បង្ហាញបុគ្គលចូលរួមក្នុងការប្រាស្រ័យទាកទងគ្នា ។