គណិតវិទ្យា ថ្នាក់ទី ៦ ថ្ងៃ:.........ខែ:..........ឆ្នាំ:...........


ពិន្ទុសរុប:

ពិន្ទុសរុប =



  • លំហាត់ 1: វណ្ណាមានអាយុស្មើនឹងផលបូកបួនតួដំបូងនៃចំនួនបឋម ។ តើវណ្ណាមានអាយុប៉ុន្មាន ?
  • លំហាត់ 2: រស្មីជាប្អូនស្រីរបស់សុខា ។ អាយុរបស់អ្នកទាំងពីរដូចកត្តាបឋមនៃ 55 ។ តើរស្មីមានអាយុប៉ុន្មានឆ្មាំ ? សុខាមានអាយុប៉ុន្មានឆ្នាំ ?
  • លំហាត់ 3: វីរៈទិញអាវមួយមានតម្លៃស្មើនឹងផលបូក 7 តួដំបូងនៃចំនួនបឋមគុណនឹង 100 ។ តើអាវរបស់វីរៈមានតម្លៃប៉ុន្មានរៀល ?
  • លំហាត់ 4: សហគ្រាសមួយមានកម្មករប្រុស 48 នាក់ និងស្រី 72 នាក់ ។ កម្មករទាំងនោះត្រូវបានបង្កើតជាក្រុមតូចៗដើម្បីជួសជុលផ្លូវថ្នល់មួយកន្លែង ដែលក្រុមនីមួយៗចំនួនកម្មករប្រុស និងស្រីសមាមាត្រគ្នា ។ តើគេបង្កើតជាក្រុមតូចៗច្រើនបំផុតបានប៉ុន្មនក្រុម?
  • លំហាត់ 5: ប៊ិចមួយដើមថ្លៃ 1200 ៛ ហើយសៀវភៅមួយក្បាលថ្លៃ 1500 ៛ បូណាចង់ឱ្យការទិញប៊ិក និងសៀវភៅចំណាយប្រាក់ស្មើគ្នាហើយត្រូវអស់ប្រាក់តិចបំផុត ។ តើបូណាត្រូវទិញប៊ិកប៉ុន្មាន និងសៀវភៅប៉ុន្មាន ?
  • លំហាត់ 6: ដានីរៀបផ្កាកុលាប 16 ទង និងផ្កាសាគូរ៉ា 24 ទង ដាក់ក្នុងថូដែលថូនីមួយៗមានចំនួនផ្កាស្មើគ្នា។ តើដានីត្រូវការថូច្រើនបំផុតប៉ុន្មាន ដើម្បីរៀបផ្កានោះអស់ ?

  • លំហាត់ 7: គេមានប៊ិក 24 ដើម និងសៀវភៅ 18 ក្បាល ។ គេយកប៊ិក និងសៀវភៅទាំងនេះទៅបែងចែកឱ្យសិស្សដែលម្នាក់ៗទទួលបានចំណែកដូចគ្នា ។ តើគេបែងចែកឱ្យសិស្សយ៉ាងច្រើនបានប៉ុន្មាននាក់?

  • លំហាត់ 8: នារីរៀបស្វាយទុំ 24 ផ្លែ និងក្រូចឃ្វិច 32 ផ្លែដាក់ក្នុងថាស ។ ថាសនីមួយៗមានផ្លែឈើពីរមុខដូចៗគ្នា។ តើនាងត្រូវការថាសច្រើនបំផុតប៉ុន្មាន ដើម្បីរៀបផ្លែឈើនោះអស់ ?
  • លំហាត់ 9: បុប្ផាបោសថ្នាក់រាល់ 4 ថ្ងៃម្តង ចិន្តាបោសថ្នាក់រាល់ 6 ថ្ងៃម្តង ។ អ្នកទាំងពីរបោសរួមគ្នានៅថ្ងៃទី1 នៃខែមួយ។ តើអ្នកទាំងពីរបោសរួមគ្នាទៀតលើកទី2 និងលើកទី3 នៅថ្ងៃទីប៉ុន្មាន?
  • លំហាត់ 10: ចូរប្រៀបធៀប 12 x 18 និង ត(12;18) x ព(12;18) ដោយប្រើសញ្ញា <; >; = ។