គណិតវិទ្យា ថ្នាក់ទី ៦ ថ្ងៃ:.........ខែ:..........ឆ្នាំ:...........
ពិន្ទុសរុប:
ពិន្ទុសរុប =
លំហាត់ 1: ពូលីមានទឹកត្រី 2 ធុង ។ ធុងទី 1 មានទឹកត្រី 21 លីត្រ ធុងទី 2 មានទឹកត្រី 15 លីត្រ ។ គាត់យកទឹកត្រីទាំងពីរធុងច្រកចូលក្នុងដបដែលមានចំណុះ 0.75 លីត្រ ។
តើគាត់ច្រកទឹកត្រីទាំងអស់បានប៉ុន្មានដប ? បើគាត់លក់ទឹកត្រីក្នុង 1 ដបថ្លៃ 1500 ៛ ។ តើគាត់លក់ទឹកត្រីទាំងអស់បានប៉ុន្មានរៀល ?
លំហាត់ 2: រង្វង់មួយមានបរិមាត្រ 13.188m រកកាំរង្វង់នេះ ។
លំហាត់ 3: ជាងដេរម្នាក់ទិញកំណាត់សំពត់ 134.5m អស់ប្រាក់ 250 ដុល្លារ ។ គាត់ដឹងថាក្នុងខោអាវមួយសម្រាប់ត្រូវការកំណាត់សំពត់ 2.8m ។ គាត់លក់ខោអាវទាំងអស់បានប្រាក់ 322.5 ដុល្លារ ។
ក. តើកំណាត់សំពត់ទាំងអស់គាត់កាត់ខោអាវបានប៉ុន្មានសម្រាប់ ?
ខ. តើខោអាវមួយសម្រាប់ចំណេញបានប្រាក់ប៉ុន្មាន?
លំហាត់ 4: បូណាលោតកម្ពស់ 3 លើក លើកទី 1 លោតបាន 1.63m លើកទី 2 បាន 1.61m ហើយលើកទី 3 លោតបាន 1.65m ។ រកកម្ពស់ដែលបូណាលោតបានជាមធ្យម ។
លំហាត់ 5: ដីមួយកន្លែងមានរាងចតុកោណកែង ។ ទទឹងប្រវែង 12.5m ហើយមានផ្ទៃក្រឡាស្មើនឹងផ្ទៃក្រឡាដីរាងការេ ដែលមានជ្រុង 25m ។ គណនាបរិមាត្រដីរាងចតុកោណកែង ។
លំហាត់ 6: ដីមួយកន្លែងមានរាងចតុកោណកែង ។ បណ្តោយមានប្រវែង 35.5m ទទឺងមានប្រវែង 25.5m ។ គេធ្វើរបងជុំវិញនោះដោយទុកច្រកទ្វាចូល 3.2m ។ គេចំណាយលើថ្លៃសាងសង់អស់ 650 ដុល្លារ ។ តើក្នុងរបង 1m ត្រូវចំណាយអស់ប៉ុន្មាន ?
តួចែករួមធំបំផុត-ពហុគុណរួមតូចបំផុត

លំហាត់ 7: ចូរឆ្លើយចំណួរខាងក្រោម ។
5 ជាកត្តានៃ 35 ឬទេ ? ព្រោះអ្វី ?
ចូរបំពេញពាក្យ "ជាកត្តា" , "ទេ" ក្នុងប្រអប់ទី 1 និងពាក្យ "ចែកដាច់" , "ចែកមិនដាច់" ក្នុងប្រអប់ទី 2 ។
លំហាត់ 8: ចូរឆ្លើយចំណួរខាងក្រោម ។
8 ជាកត្តានៃ 58 ឬទេ ? ព្រោះអ្វី ?
ចូរបំពេញពាក្យ "ជាកត្តា" , "ទេ" ក្នុងប្រអប់ទី 1 និងពាក្យ "ចែកដាច់" , "ចែកមិនដាច់" ក្នុងប្រអប់ទី 2 ។
លំហាត់ 9: ចូរឆ្លើយចំណួរខាងក្រោម ។
17 ជាកត្តានៃ 156 ឬទេ ? ព្រោះអ្វី ?
ចូរបំពេញពាក្យ "ជាកត្តា" , "ទេ" ក្នុងប្រអប់ទី 1 និងពាក្យ "ចែកដាច់" , "ចែកមិនដាច់" ក្នុងប្រអប់ទី 2 ។
លំហាត់ 10: ចូរសរសេរចំនួន 24 ជាផលគុណកត្តាតាមគំរូ 16 = 8 x 2 ឬ 16 = 4 x 4 ឬ 16 = 1 x 16