Math Grade6 06 on Day:.........Month:..........Year:...........
ពិន្ទុសរុប:
ពិន្ទុសរុប =
លំហាត់ 1: គេយកត្រីងៀតទម្ងន់ 10.545kg ទៅហាល ។ នៅពេលស្ងួតត្រីងៀតនៅសល់
ទម្ងន់តែ 6.765kg ។ តើត្រីងៀតស្រកទម្ងន់អស់បុំខ្មានគីឡូក្រាម ?
លំហាត់ 2: សុខាមានទម្ងូន់ 35kg ។ ធីតាមានទម្ងូន់ 29.25kg ។ តើសុខាមានទម្ងន់ធ្ងន់ជាង
ធីតាប៉ុន្មានគីឡូក្រាម ?
លំហាត់ 3: គេថ្លឹងផ្អកមួយកែវមានទម្ងន់ 3.350kg ។ បន្ទាប់មក គេថ្លឹងសំបកកែវឃើញមាន
ទម្ងន់ 0.450kg ។ តើផ្តកសុទ្ធមានទម្ងន់ប៉ុន្មានគីឡូក្រាម ?
លំហាត់ 4: គេសង់ផ្លូវមួយមានប្រវែង 90km ។ លើកទី 1 គេសង់បាន 25.525km ហើយ
លើកទី 2 គេសង់បាន 23.875km ។ តើនៅសល់ផ្លូវប្រវែងប៉ុន្មានគីឡូម៉ែត្រូទៀត
ដែលត្រូវសង់បង្ហើយ ?
លំហាត់ 5: មីងនីទិញសាច់គោ 3.5kg ។ គាត់យកទៅប្រឡាក់អស់ 1.25kg និងយកទៅឆា
អស់ 0.50kg ។ តើសាច់គោនៅសល់មានទម្ងន់ប៉ុន្មានគីឡូក្រាម ?
លំហាត់ 6: គេយកម្សៅមី 1 បាវទម្ងូន់ 50kg ទៅធ្វើនំប័ុងអស់ 25.50kg ធ្វើនំប៉ាវអស់
12.250kg និងធ្វើនំឆាខ្វៃអស់ 10kg ។ តើគតេនៅសល់ម្សៅមីប៉ុន្មានគីឡូក្រាម
ទៀត ?
លំហាត់ 7: ពួចាន់ទិញមាន់ 1 ក្បាល ទា 1 ក្បាល និងក្ងាន 1 ក្បាល ។ ទាមានទម្ចូន់ 2.50kg
មាន់មានទម្ងូន់ស្រាលជាងទា 0.75kg ។ គេដឹងថាសត្វទាំង 3 ក្បាលមានទម្ងន់
6.525kg ។ តើសត្វក្ងានមានទម្ងន់ប៉ុន្មានគីឡូក្រាម ។
លំហាត់ 8: ពូសំលក់ស្រវ 32.350 តោន ។ ពូឆនលក់ស្រ្រវតិចជាងពួសំ 1.525 តោន ប៉ុន្តែ
ច្រើនជាងពូខា 1.135 តោន ។ តើពូឆននិងពួខាបានលក់ស្រូវប៉ុន្មានតោន ?
លំហាត់ 9: គេមានអង្ករ 50 តោន ។ គេលក់លើកទី 1 អស់ 15.500 តោន ហើយលក់លើកទី 2 បានច្រើនជាងលើកទី 1 ចំនួន 12.500 តោន ។ តើគេនៅសល់អង្ករប៉ុន្មានតោន ?
លំហាត់ 10: ពូតារាមានទឹកប្រាក់ក្នុងទូរស័ព្ទរបស់គាត់ 0.25 $ ។ គាត់បញ្ចូលកាតតម្លៃ 5$ ថែមទៀត ។ គាត់ទូរស័ព្ទទៅប្រុពន្ធគាត់អស់ប្រាក់ 0.750 $ ទូរស័ព្ទទៅកួនគាត់អស់ប្រាក់ 1.05 $ និងផ្ញើសារទៅមិត្តភក្តិអស់ប្រាក់ 0.50 $ ។
តើនៅក្នុងទូរស័ព្ទគាត់នៅសល់ប្រាក់ប៉ុន្មានដុល្លារ ?