Math Grade5 05 on Day:.........Month:..........Year:...........
ពិន្ទុសរុប:
ពិន្ទុសរុប =
ការដោះស្រាយចំណោទដោយប្រើអង្កត់


លំហាត់ 1: ពូសោមចិញ្ចឹមមាន់ 1 275 ក្បាល ។ មាន់មួយក្បាលសុីចំណីអស់ជាមធ្យម 120g ។
តើក្នុងរយៈពេល 15 ថ្ងៃមាន់ទាំងអស់សុីចំណីអស់ប៉ុន្មានគីឡូក្រាម ?
លំហាត់ 2: ផ្ទះលក់ទំនិញមួយលក់អង្ករ 3 ប្រភេទ ។ ក្នុងមួយថ្ងៃអង្ករប្រភេទទី 1 អស់ 255kg ប្រភេទទី 2 លក់អស់ 360kg និងប្រភេទទី 3 លក់អស់ 238kg ។
តម្លៃអង្ករប្រភេទទី 1 ថ្លៃ 3500 រៀល តម្លៃអង្ករប្រភេទទី 2 ថ្លៃ 2800 រៀល
និងតម្លៃអង្ករប្រភេទទី 3 ថ្លៃ 1950 រៀល ក្នុងមួយគីឡូក្រាម ។ តើផ្ទះទាំនោះលក់អង្ករទាំងអស់បានប្រាក់ប៉ុន្មានរៀល?
លំហាត់ 3: អង្គភាពមួយចែកអំណោយដល់យុទ្ធជនការពារព្រំដែន 568 នាក់ ។ ក្នុងមួយនាក់ទទួលបានវត្ថុមួយកញ្ចប់ ។ ក្នុងមួយកញ្ចប់គេចំណាយអស់ប្រាក់ 4500 រៀល ។
ក្រៅពីកញ្ចប់វត្ថុ គេជូនយុទ្ធជនម្នាក់ៗទឹកប្រាក់ 5000 រៀល បន្ថែមទៀត ។ តើអង្គភាពនោះត្រូវចំណាយអស់ប្រាក់ប៉ុន្មាន ?
លំហាត់ 4: សាលារៀនមួយមានសិស្សសរុប 2 560 នាក់ ។ សិស្សប្រុសមានចំនួនច្រើនជាងសិស្សស្រី 52 នាក់ ។ រកចំនួនសិស្សប្រុស និងសិស្សស្រី ។
លំហាត់ 5: មីងសាយទិញស្រូវ 2 ប្រភេទទម្ងន់សរុប 4 300kg ។ ស្រូវប្រភេទលេខ 2 មានទម្ងន់ 1 300kg លើសស្រូវប្រភេទលេខ 1 ។ តម្លៃស្រូវប្រភេទលេខ 1 ថ្លៃ 900 រៀល ក្នុង 1kg
និងតម្លៃស្រូវប្រភេទលេខ 2 ថ្លៃ 750 រៀល ក្នុង 1kg ។ រកថ្លៃទិញស្រូវទាំងអស់ ។
លំហាត់ 6: ពូម៉ៅយកប្រាក់ 42 000 រៀល ចែកឱ្យកូន 3 នាក់ ។ កូនទី 1 បានប្រាក់ 3 ដងនៃកូនទី 3 ហើយកូនទី 2 បានប្រាក់ 2 ដងនៃកូនទី 3 ។ រកចំណែកប្រាក់ដែលកូនម្នាក់ៗទទួលបាន ។
លំហាត់ 7: ចម្ការចតុកោណកែងមួយមានបរិមាត្រ 6 000m ។ បណ្តោយមានប្រវែងជាងទទឺង 540m ។ គណនាប្រវែងវិមាត្រចំការនោះ ។
ការចែកចំនួនមានលេខ 4 ខ្ទង់នឹង 3 ខ្ទង់គ្មានសំណល់

លំហាត់ 8: ចូរគណនាផលចែក
លំហាត់ 9: ចូរគណនាផលចែក
លំហាត់ 10: ចូរគណនាផលចែក