Math Grade4_18 on Day:.........Month:..........Year:...........


ពិន្ទុសរុបៈ

ពិន្ទុសរុប =


  • Question 1: សានចេញពីផ្ទះទៅសាលារៀននៅម៉ោង 6:10 ។ សានធ្វើដំណើរអស់រយៈពេល 45 ន ។ តើសានទៅដល់សាលារៀននៅម៉ោងប៉ុន្មាន ?
  • Question 2: ម្តាយរ៉ងជិះរថយន្តក្រុងចេញពីភ្នំពេញនៅម៉ោង 8:05 ទៅដល់ក្រុងកំពង់ឆ្នាំងនៅម៉ោង 10:20 ។
    រថយន្តក្រុងឈប់សម្រាកតាមផ្លូវអស់រយៈពេល 20 ន ។ តើម្តាយរ៉ងជិះក្នុងរថយន្តក្រុងអស់រយៈពេលប៉ុន្មាន ?

  • Question 3: សាម៉ុនហែលទឹកចម្ងាយ 70 ម ចំណាយរយៈពេល 2 ន 45 វិ ។ ឯសាមីតហែលទឹកចម្ងាយ 70 ម ដូចគ្នាចំណាយរយៈពេល 300 វិ ។
    តើសាម៉ុន និងសាមីតនរណាហែលលឿនជាង ? តើលឿនជាងរយៈពេលប់ុន្មាន ?
  • Question 4: ខ្សែភាពយន្តមួយចាប់ចញ្ចាំងនៅម៉ោង 14:14 ហើយបញ្ចប់នៅម៉ោង 16:45 ។ តើការបញ្ចាំងខ្សែភាពយន្តនោះចំណាយអស់រយៈពេលប៉ុន្មាន ?
  • Question 5: ម្តាយសាវិនទៅផ្សារនៅម៉ោង 8:10 ហើយត្រលប់មកផ្ទះវិញនៅម៉ោង 9:35 ។
    គាត់ចំណាយពេលចម្អិនអាហារ 70 ន ។ តើក្នុងការទៅផ្សារ និងចម្អិនអាហារ ម្តាយសាវិនចំណាយអស់រយៈពេលប៉ុន្មាន ?
  • Question 6: នៅពហុកីឡាដ្ឋានជាតិអូឡាំពិកមានការប្រកួតកីឡាបាល់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិម៉ាឡេសុី
    ក្នុងវគ្គទី 1 ប្រើរយៈពេល 45 ន ។ ក្រោយពីសម្រាកការប្រកួតវគ្គទី 2 ចាប់ផ្តើមនៅម៉ោង 15:14 រហូតដល់ម៉ោង 16:00 ។ បន្ទាប់មកគេបន្ថែមម៉ោង 10 ន ពីរដង ។
    នៅទីបញ្ចប់បានទទួលលទ្ធផលស្មើរគ្នា ។ តើការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិម៉ាឡេសុីចំណាយអស់រយៈពេលប៉ុន្មាន ?
  • Question 7: កីឡាកររត់ប្រណាំងម៉ារ៉ាតុននៅប្រាសាទអង្គរវត្តក្រុងសៀមរាប ចាប់ផ្តើមនៅម៉ោង 7:20:15 ។ កីឡាករលេខ 1 ទៅដល់ទីនៅម៉ោង 9:50:10 ។ កីឡាករលេខ 2 ទៅដល់ទីក្រោយក្រោយកីឡាករលេខ 1 រយៈពេល 2 ន 25 វិ ។ កីឡាករទី 3 ទៅដល់ក្រោយកីឡាករទី 2 រយៈពេល 1 ន 9 វិ ។ តើកីឡាករម្នាក់ៗចំណាយពេលអស់ប៉ុន្មាន ?
  • Question 8: តាចនចេញដំណើរពីភ្មំពេញដោយរថយន្តឈ្នួលនៅម៉ោង 10:15 ទៅដល់ផ្សារគគីរនៅម៉ោង 10:45 ។
    ហើយឈប់សម្រាក 15 ន ។ បន្ទាប់មកធ្វើដំណើរពីផ្សារគគីរដល់ផ្សារអ្នកលឿងអស់រយៈពេល 45 ន ។
    ក. តើតាចនទៅដល់ផ្សារអ្នកលឿងនៅម៉ោងប៉ុន្មាន ?
    ខ. រករយៈពេលសរុបនៃការធ្វើដំណើររបស់តាចនពីភ្នំពេញទៅផ្សារអ្នកលឿង ។
  • Question 9: សុជាតាធ្វើដំណើរដោយរថយន្ត ចេញពីខេត្តកំពង់ចាមនៅម៉ោង 7:50 ទៅដល់ក្រុងក្រចេះនៅម៉ោង 10:20 ។
    នាងបន្តដំណើរពីក្រុងក្រចេះទៅក្រុងស្ទឹងត្រែងអស់រយៈពេល 2 ម៉ 15 ន ។ តើសុជាតាធ្វើដំណើរពីកំពង់ចាមទៅខេត្តស្ទឹងត្រែងចំណាយអស់រយៈពេលប៉ុន្មាន ?
  • Question 10: នៅថ្ងៃសម្រាក កញ្ញារៀបចំផ្ទះនិងបោសសំអាតចំណាយពេលអស់ 1 ម៉ 2 ន ។ បន្ទាប់មកនាងចំណាយពេលបោកខោអាវអស់ 58 ន ។​
    តើនៅថ្ងៃសម្រាក កញ្ញាចំណាយពេលអស់ប៉ុន្មានសម្រាប់ធ្វើកិច្ចការផ្ទះ ។