Math Grade4 8 on Day:.........Month:..........Year:...........


ពិន្ទុសរុប:

ពិន្ទុសរុប =


  • Question 1: មីងរ៉េមចំណាយប្រាក់អស់ 75000 ៛ ដើម្បីធ្វើនំចេកលក់ ។ គាត់លក់នំចេកបានប្រាក់ចំនួន 95000 ៛ ។​ តើគាត់ចំណេញបានប្រាក់ប៉ុន្មានរៀល ?
  • Question 2: សុខាទិញសៀវភៅមួយក្បាលថ្លៃ 2000 ៛​ និងប៊ិចមួយថ្លៃ 1500 ៛ ។ នាងឱ្យក្រដាស់ប្រាក់ 5000 ៛ ទៅអ្នកលក់ ។ តើអ្មកលក់ត្រូវអាប់ប្រាក់ប៉ុន្មានឱ្យនាងវិញ ?

  • Question 3: សំ ទិញបន្ទាត់​ 2 ដើម ក្នុងមួយដើមថ្លៃ 1500 ៛ និងសៀវភៅសរសេរ 5 ក្បាល ក្នុងមួយក្បាលថ្លៃ 1200 ៛ ។ សំបានឱ្យក្រដាស់ប្រាក់ប្រភេទ ពីរមុឺនរៀលទៅអ្មកលក់​ ។ តើអ្នកលក់ត្រូវអាប់ប្រាក់ឱ្យសំវិញប៉ុន្មានរៀល ?
  • Question 4: មីងសានកាត់អាវមួយអស់ប្រាក់ 75000 ៛ ។ គាត់លក់វិញចង់បានចំណេញ 25000 ៛ ។ តើគាត់ត្រូវលក់អាវនោះថ្លៃប៉ុន្មានរៀល ។
  • Question 5: សាម៉ុនទិញសៀវភៅ 78 ក្បាល ថ្លៃ 800 ៛ ក្មុងមួយក្បាល ។ គាត់លក់សៀវភៅនោះវិញបានប្រាក់ 60500 ៛ ។ តើគាត់ខាតអស់ប្រាក់ប៉ុន្មាន ?
  • Question 6: ភារិនទិញសៀវភៅសរសេរមួយឡូត៌ថ្លៃ 24000 ៛ រូចលក់ទៅវិញសៀវភៅមួយក្បាលថ្លៃ 1500 ៛ ។ តើភារិនខាតអស់ប្រាក់ប៉ុន្មាន ?
  • Question 7: មីងហេងទិញប្រេងកាត 930L ដែលក្នុងមួយលិត្រថ្លៃ 800 ៛ ។​ គាត់លក់ប្រេងនោះវិញបានប្រាក់ 837000 ៛ ។ បើគាត់ចំណាយលើថ្លៃដឹកជញ្ជូនអស់ប្រាក់ 25000 ៛​ ទៀត ។ តើគាត់ចំណេញ ឬខាតប្រាក់ប៉ុន្មានរៀល ។
  • Question 8: ជាងម្នាក់ចំណាយដើមសម្រាប់ធ្វើកៅអីអស់ប្រាក់ 56000 ៛ ។​ គាត់លក់កៅអីនោះវិញបានប្រាក់ 88000 ៛ ។ តើគាត់ចំណេញបានប្រាក់ប៉ុន្មាន ?
  • Question 9: សាលារៀនមួយមានសិស្ស 2375 នាក់ ។ សិស្សម្នាក់ត្រូវទទួលបានសៀវភៅពុម្ព 4 ក្រាល ។ តើសាលារៀននោះត្រូវមានសៀវភៅពុម្ពចំនួនប៉ុន្មានក្បាល ទើបចែកឱ្យសិស្សគ្រប់ចំនួន ?
  • Question 10: សួនច្បារមួយមានបរិមាត្រ 1215m ។ រាល់ថ្ងៃពូសានរត់ជំវិញសួនច្បារនេះបាន​ 3 ជុំ​ ។ តើក្នុង 1 ថ្ងៃ ពូសានរត់បានចម្ងាយប៉ុន្មានម៉ែត្រ ?