គណិតវិទ្យាថ្នាក់ទី១ ៨ ថ្ងៃ:.........ខែ:..........ឆ្នាំ:...........


ពិន្ទុសរុប =


  • Question 1: ណារ៉ុងដើរចេញពីផ្ទះម៉ោង 7 ព្រឹក គាត់ដើរអស់រយៈពេល 3 ម៉ោង ។ តើណារ៉ុងទៅដល់សាលាម៉ោងប៉ុន្មាន ?
  • Question 2: បញ្ញាចេញពីផ្ទះទៅសាលានៅម៉ោង 6 ព្រឹក ។ គាត់ធ្វើដំណើរអស់រយៈពេល 5 ម៉ោងទើបដល់សាលា ។ តើបញ្ញាទៅដល់សាលានៅម៉ោងប៉ុន្មាន ?
  • Question 3: នារីដើរចេញពីផ្ទះទៅវត្តនៅម៉ោង 8 ព្រឹក គាត់ទៅដល់វត្តម៉ោង 9 ព្រឹក ។ តើនារីដើរអស់រយៈពេលប៉ុន្មានម៉ោង ?
  • Question 4: ពន្លឺជិះកង់ពីសាលាម៉ោង 11 ថ្ងៃត្រង់ ទៅដល់ផ្ទះម៉ោង 3 ល្ងាច ។ តើពន្លឺជិះកង់អស់រយៈពេលប៉ុន្មានម៉ោង ?
  • Question 5: សុផលដើរទៅសាលាម៉ោង 6 ព្រឹក គាត់ដើរអស់រយៈពេល 4 ម៉ោង ។ តើគាត់ទៅដល់សាលាម៉ោងប៉ុន្មាន ?
  • Question 6: នីតាជិះកង់ទៅវត្តម៉ោង 5 ព្រឹក កាត់ទៅដល់វត្តម៉ោង 7 ព្រឹក ។ តើនីតាជិះកង់អស់រយៈពេលប៉ុន្មានម៉ោង ?
  • Question 7: លីណាដើរទៅសាលាពីម៉ោង 7 ព្រឹក ទៅដល់សាលានៅម៉ោង 8 ព្រឹក ។ តើលីណាដើរអស់រយៈពេលប៉ុន្មានម៉ោង ?
  • Question 8: ណារីជិះកង់ទៅផ្សារពីម៉ោង 9 ព្រឹក គាត់ជិះអស់រយៈពេល 3 ម៉ោងទើបដល់ ។ តើណារីជិះកង់ដល់ផ្សារម៉ោងប៉ុន្មាន ?
  • Question 9: សុីថាមានប៉ោម 53 ផ្លែ ហើយកូឡាមាន 19 ផ្លែ ។ តើប៉ោមទាំងអស់មានប៉ុន្មានផ្លែ ?
  • Question 10: មុនីវណ្ណមានការ៉ុត 57 ផ្លែ គាត់ញាំអស់ 17 ផ្លែ ។ តើមុនីវណ្ណនៅសល់ការ៉ុតប៉ុន្មានផ្លែ ?