គន្ថីទី ១

បទប្បញ្ញត្តិទូទៅ

មាតិកាទី ២

ការទទួលខុសត្រូវព្រហ្មទណ្ឌ

ជំពូកទី ៤

ការទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល


មាត្រា ៤២. ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល

នៅក្នុងករណីដែលមានចែងជាក់លាក់ក្នុងច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងទៀត នីតិបុគ្គល លើកលែងតែរដ្ឋចេញ អាចត្រូវបានប្រកាសថាត្រូវទទួលខុសត្រូវព្រហ្មទណ្ឌពីបទល្មើស ដែលប្រព្រឹត្តដោយអង្គការ ឬ​ អ្នកតំណាងរបស់ខ្លួន ដើម្បីជាប្រយោជន៍ របស់នីតិបុគ្គលនោះ ។

ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល មិនលើកលែងនូវការទទួលខុសត្រូវព្រហ្មទណ្ឌរបស់រូបវន្តបុគ្គល ក្នុងអំពើដដែលនោះទេ ។