គន្ថីទី ១

បទប្បញ្ញត្តិទូទៅ

មាតិកាទី ១

ច្បាប់ព្រហ្មទណ្ឌ

ជំពូកទី ២

ការអនុវត្តច្បាប់ព្រហ្មទណ្ឌនៅក្នុងពេលវេលា


មាត្រា ៩. ការអនវត្តច្បាប់ដែលលុបចោលបទល្មើស

បទប្បញ្ញត្តិថ្មីដែលលុបចោលបទល្មើសណាមួយនោះត្រូវអនុវត្តភ្លាម ។ អំពើដែលប្រព្រឹត្តនៅមុនបទប្បញ្ញត្តិនេះចូលជាធរមាន មិនអាចត្រូវចោទប្រកាន់ទៀតឡើយ ។ ការចោទប្រកាន់ដែលកំពុងប្រព្រឹត្តទៅនោះ ត្រូវបញ្ចប់ ។

ប្រសិនបើការផ្តន្ទាទោសជាស្ថាពរត្រូវបានប្រកាសរួចមកហើយ ទោសដែលចេញអំពីការផ្តន្ទាទោសនេះ មិនត្រូវអនុវត្តទេ ឬ ត្រូវឈប់អនុវត្ត ។

មាត្រា ១០. ការអនុវត្តច្បាប់ព្រហ្មទណ្ឌដែលស្រាលជាង ឬ ធ្ងន់ជាង

បទប្បញ្ញត្តិថ្មីដែលចែងអំពីទោសដែលស្រាលជាងត្រូវអនុវត្តភ្លាម ។ ប៉ុន្តែការផ្តន្ទាទោសជាស្ថាពរហើយនោះ ត្រូវអនុវត្ត ទោះបីទោសដែលប្រកាសនោះធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ។

បទប្បញ្ញត្តិថ្មីដែលចែងអំពីទោសធ្ងន់ជាង នឹងត្រូវអនុវត្តតែទៅលើអំពើដែលបានប្រព្រឹត្តក្រោយការចូលជាធរមាននៃបទប្បញ្ញត្តិនោះ ។

មាត្រា ១១. សុពលភាពនៃកិច្ចនីតិវិធី

ការអនុវត្តភ្លាមនៃបទប្បញ្ញត្តិថ្មី គ្មានអានុភាពទៅលើសុពលភាពនៃកិច្ចនីតិវិធី ដែលបានបំពេញស្របតាមបទប្បញ្ញត្តិចាស់ឡើយ ។